• 2022-08-28 10:31:00
  • ព័ត៌មាន

wow ! Similac Gain IQ បង្ហាញពីផលិតផលជាមួយរូបមន្ត 5G ថ្មី “ក្នុងកម្មវិធី ពិភពកុមារវ័យឆ្លាត 5G”

  • 2022-08-28 10:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Similac Gain IQ គឺជាផលិតផលទឹកដោះគោម្សៅសម្រាប់កុមារ ដែលពេញនិយមមួយ ក្នុងទីផ្សារប្រទេសកម្ពុជា ដែលអ្នកម៉ាក់សម័យថ្មីជាច្រើនរូបបានជ្រើសរើសសម្រាប់ជាអាហារូបត្ថម្ភបន្ថែមដល់កូនៗ ដើម្បីទ្រទ្រង់ដល់អភិវឌ្ឍខួរក្បាលរបស់កូនៗ និងជំនួយប្រព័ន្ធភាពស៊ាំរបស់ពួកគេ។ ជាមួយនឹងការវិវត្ត និងប្រែប្រួលឥតឈប់ឈរ របស់ពិភពលោក ក្នុងនាមជាផលិតផលម្សៅទឹកដោះគោនាំមុខគេមួយSimilac Gain IQ តែងតែបន្តអភិវឌ្ឍ នឹងនាំមកនូវអ្វីៗដែលកាន់តែប្រសើរ ដើម្បីឆ្លើយតបនូវតម្រូវការអាហារូបត្ថម្ភរបស់កុមារក្នុងបរិបទថ្មីនេះ។

ជាក់ស្តែង ថ្មីៗនេះផលិតផលទឹកដោះគោម្សៅ Similac Gain IQ បាននាំមកនូវរបកគំហើញថ្មីរបស់ខ្លួនជាមួយរូបមន្ត 5G ពិសេសថ្មី (រួមមានសារធាតុ Gangliosides, 5HMOs, DHA, លូទីន និង វីតាមីន E ធម្មជាតិ) ដែលមានបន្ថែមនូវសារជាតិចិញ្ចឹមច្រើនជាងមុន កាន់តែប្រសើរដែលជួយបង្កើនកម្រិត IQ កុមារកាន់តែខ្ពស់ ជួយពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ និង មានបន្ថែមនូវប្រូបាយអូទិក ដែលជំនួយដល់សុខភាពពោះវៀនរបស់កុមារផងដែរ។

ជាមួយនឹងការនាំយកនូវផលិតផលថ្មីនេះ មកកម្ពុជា Similac Gain IQ ក៏បានរៀបចំនូវកម្មវិធីដ៏ធំ ប្លែកមួយដែលមានឈ្មោះថា «ពិភពកុមារវៃឆ្លាត 5G» នៅថ្ងៃទី ១២, ១៣ និង ១៤ ខែសីហា ឆ្នាំ ២០២២ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។

ក្នុងកម្មវិធីនេះដែរ មានការរៀបចំកាដូ ល្បែងកម្សាន្តសម្រាប់ក្មេងៗលេងសប្បាយៗ មានអត្ថប្រយោជន៍ជាច្រើនដោយភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបដែលបង្ហាញអំពីបរិបទថ្មីនៃពិភពលោកក្នុងពេលបច្ចុប្បន្ន និង អនាគត ការភ្លក្សរសជាតិ និង ការផ្ដល់ជូនពិសេសពីផលិតផល Similac Gain IQ ថ្មី និងការបង្ហាញសម្តែងពិសេសផ្សេងៗ ក៏ដូចជាការបង្ហាញសមត្ថភាពដ៏អស្ចារ្យជាច្រើនពីកូនឆ្លាតៗដែលនឹងចូលរួមទៀតផង។ កាន់តែគួរឱ្យចាប់អារម្មណ៍ យើងក៏សង្កេតឃើញមានវត្តមានតារាល្បីៗដែល មានបុត្រធីតា និង ម៉ាក់ៗជាច្រើននាំកូនៗចូលរួមយ៉ាងសប្បាយរីករាយ។

ផលិតផលថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអាណាព្យាបាលដែលបានចូលរួមដោយសារអត្ថប្រយោជន៍ដ៏ពិសេសក្នុងផលិតផលថ្មីនេះ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ Similac Gain Cambodia ៖ www.facebook.com/SimilacGainCambodia/ ឬ ទាក់ទងមកកាន់លេខទូរសព្ទ ៖ 012 333 538៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី