- 2022-08-31 04:59:34
- ព័ត៌មាន
កាន់តែងាយស្រួលមែនទែន! កាតនិម្មិត UnionPay មាននៅលើ ABA Mobile ហើយ!
- 2022-08-31 04:59:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែងាយស្រួលមែនទែន! កាតនិម្មិត UnionPay មាននៅលើ ABA Mobile ហើយ!
ចន្លោះមិនឃើញ
ធនាគារ ABA បានណែនាំកាតនិម្មិត UnionPay ដែលអតិថិជន ABA អាចបើកបានភ្លាមៗ ដោយខ្លួនឯង ក្នុងកម្មវិធី ABA Mobile។ អតិថិនអាចបង្កើតកាតនិម្មិត UnionPay បានរហូតដល់ 5 កាត អាចកំណត់កម្រិត ប្រតិបត្តិការកាតនីមួយៗក្នុងកម្មវិធីផ្ទាល់ ហើយប្រើបានភ្លាមៗ។
មុខងារនេះ ផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ សម្រាប់អតិថិជនដែលចង់ប្រើកាត UnionPay ដើម្បីទូទាត់ទំនិញ/សេវាកម្ម តាមអនឡាញ ឬផ្ទេរប្រាក់រហ័សទៅប្រទេសចិន ហុងកុង ឬម៉ាកាវ តាមរយៈសេវាផ្ទេរប្រាក់រហ័ស UnionPay Money Express ដោយមិនចង់បើកកាតប្លាស្ទិក។
កាតនិម្មិត UnionPay គឺជាកាតដែលអាចបង្កើតបានភ្លាមៗ មានលក្ខណៈជារូបភាពលើអេក្រង់។ កាតនេះមានលក្ខណៈសម្បត្តិ និងអាចប្រើប្រាស់បានដូចកាតប្លាស្ទិកដែរ គ្រាន់តែគ្មានរូបរាង មិនអាចកាន់ ឬប៉ះបានតែប៉ុណ្ណោះ។ ជាមួយកាតនិម្មិត UnionPay អ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឬទិញអីវ៉ាន់ អនឡាញបានដោយសុវត្ថិភាព ដូចកាតពិតប្រាកដ តាមវិបសាយនានា ដែលមានស្លាកសញ្ញា ទទួល យកកាតទូទាត់តាម UnionPay ឬភ្ជាប់ទៅ Apple App Store ឬ Google Play Store របស់អ្នក។
ដើម្បីដឹងបន្ថែមពីរបៀបបើកកាតនិម្មិត UnionPay ក្នុង ABA Mobile សូមចូលទៅទំព័រ កាតនិម្មិត ។ មិនទាន់មានគណនី ABA មែនទេ? ដោនឡូតកម្មវិធី ABA Mobile ហើយបើក គណនីរហ័ស ឥឡូវ (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)៕