• 2022-10-20 01:26:46
  • ព័ត៌មាន

ល្អពេកហើយ! រដ្ឋាភិបាលជប៉ុន​ផ្តល់ជំនួយលើគម្រោងថ្មីមួយសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់ប្រវត្តិសាស្រ្តអង្គរ

  • 2022-10-20 01:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមJSA ឬJASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសាទបាយ័ន យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណជា២៧លានដុល្លារ គិតចាប់ពីជំហានទី១រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។

នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើម ធ្វើការស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។ តាមរយៈស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះ នឹងបន្តរួមចំណែកដល់ការអនុវត្តកិច្ចការថែរក្សា និងជួលជុលប្រាសាទបាយ័នទៅបានយ៉ាងរលូន៕

មតិយោបល់