• 2022-12-31 04:41:40
  • ព័ត៌មាន

ស្វាគមន៍ឆ្នាំថ្មី២០២៣! ជួបជាមួយតារាល្បីៗជាច្រើនរូប ជាមួយក្រុមតន្ត្រី Above & Beyond នៅ សាន់ & មូន ហូថេល

  • 2022-12-31 04:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើឱ្យព្រឹត្តិការណ៍កាន់តែអស្ចារ្យ! ចូលរួមជាមួយក្រុមតន្ត្រីផ្សាយផ្ទាល់នៃកម្មវិធីជប់លៀង Above & Beyond។

ស្វាគមន៍ឆ្នាំថ្មី២០២៣! ជួបជាមួយតារាល្បីៗជាច្រើនរូបដូចជា លោក ញ៉ែមសំអូន លោកចាន់ ឡៃវល័ក្ខ ទិត សុធារី ពៅ សុជាតា អ៊ុង និមល នីតា វណ្ណារ៉ា និង DJ Rockit។ សាន់ & មូន ហូថេល មានទីតាំងនៅជិត មាត់ទន្លេ កែងស្ពានព្រះមុនីវង្ស (៩៣) & មហាវិថីព្រះនរោត្តម (៤១) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន សាន់ & មូន ហូថេល ជាកម្មសិទ្ធិរបស់គ្រួសារខ្មែរ ដែលមានលក្ខណៈជាអន្តរជាតិ។ នេះមានន័យថា យើងប្តេជ្ញាបង្កើតបទពិសោធដ៏ល្អឯកដែលបំពេញតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក មិនថាអ្នកកំពុងស្វែងរកអារម្មណ៍ដូចជានៅផ្ទះទោះបីជាឆ្ងាយពីផ្ទះក៏ដោយ ការិយាល័យការងារប្រកបដោយភាពច្នៃប្រឌិត ឬរៀបចំព្រឹត្តិការណ៍ដែលគួរឱ្យចងចាំនោះទេ។ ក្រុមហ៊ុន សាន់ & មូន ហូថេល ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ាបណ្ឌិត ជា រតនា និងក្រុមគ្រួសារ។ ក្រុមហ៊ុននេះកំពុងបង្កើតឡើងវិញនូវបទពិសោធសណ្ឋាគារនៃទីក្រុង នៅក្នុងមជ្ឈមណ្ឌលអាស៊ីដ៏រស់រវើកនៃទីក្រុងភ្នំពេញ។

ក្រុមហ៊ុន សាន់ & មូន ហូថេល ប្តេជ្ញាប្តូរផ្តាច់ចិត្តដើម្បីឈានទៅរក្សាបាននិរន្តរភាព និងវិស័យបដិសណ្ឋារ កិច្ចប្រកបដោយការច្នៃប្រឌិត និងក្រោមចក្ខុវិស័យដ៏រឹងមាំរបស់លោកអគ្គនាយក ដែលបង្កើតបាននូវផលប័ត្រមួយដែលមាន សណ្ឋាគារ ខុនដូ អាផាតមិន ផ្ទះល្វែង និងសេវាកម្មបោកអ៊ុតពាណិជ្ជកម្ម។

សណ្ឋាគារ សាន់ & មូន រីវើសាយ

គឺជាប្រព័ន្ធអេកូឡូស៊ីនៃការរស់នៅដែលមានការរចនាតែមួយគត់ ដែលធ្វើ សមាហរ័ណនូវប្រព័ន្ធបច្ចេកវិជ្ជាហាត់ប្រាណដ៏ទំនើបប្រកបដោយសុខភាព និងការសម្រាកបន្ធូរអារម្មណ៍ ជាមួយនឹងកន្លែងរៀបចំព្រឹត្តិការណ៍ខ្នាតធំ សាលប្រជុំ និងការិយាល័យបំពេញការងារ និងបទពិសោធញ៉ាំអាហារចម្រុះជាតិសាសន៍ដោយមានបញ្ជីមុខម្ហូបជាលក្ខណៈអន្តរជាតិដែលមានជម្រើសសម្បូរបែប និងគិតគូរពីសុខភាពលោកអ្នក។ ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់យើង គឺផ្អែកលើ ក្បួនហុងស៊ុយ និងគណិតវិទូអ៊ីតាលី Fibonacci បំផុសជាគំនិត Golden Ratio 1.68 ។

ជាសណ្ឋាគារក្នុងស្រុកតាំងពីដើមរៀងមក ដោយបានប្រកាន់ខ្ជាប់នូវស្ដង់ដារអន្តរជាតិ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដែលមានការរួមបញ្ចូលនូវវប្បធម៌ប្រពៃណី ដោយមានការយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងនាមជាសណ្ឋាគារប្រកបអាជីវកម្មក្នុងទីក្រុងតាំងពីដើមរៀងមក ទីកន្លែងដែលសម្បូរទៅដោយសកម្មភាព និងព្រឹត្តិការណ៍ផ្សេងៗ ដែលរួមមាន ពិធីជប់លៀង ពិធីអបអរសាទរ កម្មវិធីផ្សេងៗ ក៏ដូចជា ការសម្រាកលំហែកាយ។

ដូច្នេះ រំពឹងថានឹងមានការប្រារព្ធពិធីទាន់សម័យសម្រាប់ពិធីបុណ្យជាតិ និងអន្តរជាតិ ដូចជាថ្ងៃចូលឆ្នាំសកល និងបុណ្យចូលឆ្នាំខ្មែរ។

បំផុសគំនិតដោយរចនាបទដ៏ទំនើប។ សម្រាន្តក្នុងរចនាបទរបស់ខ្លួន។ បង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យ ជាមួយនឹងការរៀបចំកម្មវិធីយ៉ាងសម្រិតសម្រាំងរបស់យើងខ្ញុំ។ ស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក។ ញ៉ាំអាហារឆ្ងាញ់ៗ ប្រកបដោយជីវជាតិ។ រីករាយជាមួយបទពិសោធដែលបង្កើតយ៉ាងពិសេសសម្រាប់តែលោកអ្នក។ ប្រារព្ធពិធីពិសេសមួយទៅតាមរចនាបទរបស់លោកអ្នក។ បង្កើតទំនាក់ទំនងថ្មីៗជាលក្ខណៈអាជីវកម្ម។ ចូលទៅកាន់កន្លែងលេងផ្ទាល់ខ្លួនរបស់លោកអ្នក ចាប់ផ្តើមដំណើរការសុខុមាលភាពរួម និងស្វែងរកតុល្យភាពពីខាងក្នុង។ សូមស្វែងរកដោយខ្លួនលោកអ្នកនៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដែលជាកន្លែងដែលយើងខ្ញុំបានណែនាំលោកអ្នកតាមរយៈការរកឃើញរបស់លោកអ្នកទូទាំងប្រព័ន្ធអេកូដែលបានបង្កើតថ្មីរបស់យើងខ្ញុំ។

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី