• 2023-04-03 07:26:32
  • ព័ត៌មាន

ការពារប្រសើរជាងព្យាបាល! ស្វែងយល់ពី​វិធីសាស្ត្រ​កាត់បន្ថយ​ហានិភ័យ​ពីជំងឺ​មហារីក

  • 2023-04-03 07:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺមហារីកគឺជាមូលហេតុចម្បងនៃការស្លាប់នៅទូទាំងពិភពលោក ដែលមានចំនួនអ្នកស្លាប់ជិត 10 លាននាក់ ក្នុងឆ្នាំ 2022 ឬស្មើនឹង 1/6 នៃចំនួនអ្នកស្លាប់សរុប។ នេះ​បើយោង​តាម​តួលេខ​អង្គការសុខភាពិភពលោក WHO។ ចន្លោះពី 30% ទៅ 50% នៃជំងឺមហារីកបច្ចុប្បន្នអាចការពារបានដោយការចៀសវាងកត្តាផ្សេងៗដែលបង្កហានិភ័យមហារីក និងការអនុវត្តវិធីសាស្ត្រ​ក្នុងការការពារដែលមានមូលដ្ឋានវេជ្ជសាស្ត្រ​ត្រឹមត្រូវ​។

លោកអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានដោយ៖

• មិនប្រើថ្នាំជក់ បារី និង​បារីអេឡិចត្រូនិក
• រក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ
• បរិភោគអាហារល្អៗ រួមទាំងបន្លែ និងផ្លែឈើ 
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
• ចៀសវាង ឬកាត់បន្ថយការបរិភោគគ្រឿងស្រវឹង
• ចៀសវាងការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេ ដែលបណ្តាលមកពីព្រះអាទិត្យ 
• ចៀសវាង​ការទទួលទាន​អាហារផ្អាប់ ឬអាហារកែច្នៃច្រើនពេក
• ទទួលការចាក់វ៉ាក់សាំងការពារ​ប្រសិនបើអាច

គួរឱ្យដឹងផងដែរថា អត្រាមរណភាពនៃជំងឺមហារីកត្រូវបានកាត់បន្ថយនៅពេលដែលលោកអ្នកធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។

យ៉ាងណាមិញ ការព្យាបាលជំងឺមហារីកមិនត្រឹមតែបង្កភាពស្មុគស្មាញផ្លូវចិត្តនោះទេ​​​ តែក៏នាំមកនូវបន្ទុកហិរញ្ញវត្ថុផងដែរ ដោយសារតែការចំណាយលើការព្យាបាលមានតម្លៃខ្ពស់។ ការមានកញ្ចប់ធានារ៉ាប់រងដ៏ត្រឹមត្រូវមួយ​​​​ ពិតជាអាចជួយដោះស្រាយនូវកង្វល់រឿងហិរញ្ញវត្ថុនេះបានមួយផ្នែកធំសម្រាប់អ្នកជំងឺ​​ ​និងក្រុមគ្រួសារក្នុងគ្រាដ៏លំបាកនេះ។

ជាក់ស្តែង​ ដូចជាកញ្ចប់ធានារ៉ាប់រងជំងឺមហារីក FWD LifeCancerCare ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ផ្តល់អត្ថប្រយោជន៍ជាថវិកាសម្រាប់ព្យាបាលសរុបមួយកញ្ចប់ពេញតែម្តង (ដែលអាចមាន $5,000 ឬ $15,000 ឬ $25,000) នៅពេលរោគវិនិច្ឆ័យឃើញជំងឺមហារីកលើកដំបូង ទោះនៅដំណាក់កាលណាក៏ដោយ។ អត្ថប្រយោជន៍សរុបមួយកញ្ចប់នេះ​​​នឹងផ្តល់សេរីភាពពេញលេញ​ជូនអ្នកជំងឺ​ក្នុងការសម្រេចចិត្តទទួលយកការព្យាបាលដ៏ត្រឹមត្រូវមួយ​នៅទីណាក៏បាន និងរបៀបណាក៏បានដោយពុំចាំបាច់ពន្យារពេលយូរ។

អ្វីដែលកាន់តែពិសេសនោះ គឺលោកអ្នកអាចធ្វើការទទួលយកគម្រោងនេះតាមអនឡាញភ្លាមៗបាន ត្រឹមតែ 5នាទីប៉ុណ្ណោះ តាមរយៈលីង៖ https://www.fwd.com.kh

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់៖

• ទំព័រហ្វេសបុកផេក៖ 

FWD Cambodia

• វេបសាយ៖ 

FWD LifeCancerCare

• លេខទូរស័ព្ទ៖ 087 339 982 

Reference: Cancer (who.int)

មតិយោបល់