• 2023-05-16 02:07:37
  • សេដ្ឋកិច្ច

ឱកាសល្អមកដល់ហើយ! សភាយុវពាណិជ្ជករកម្ពុជាអន្តរជាតិ ត្រៀមរៀបចំវេទិកាជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣

  • 2023-05-16 02:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករកម្ពុជាអន្តរជាតិសាខាភ្នំពេញ បានរៀបចំគម្រោងកម្មវិធីដ៏ពិសេសមួយ (2023 Entrepreneurs Square and Business Exhibition) ក្រោមប្រធានបទ “វេទិកាជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣”។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងជួយជំរុញ និងលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ កម្មវិធី នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ : ៣០ព្រឹក ដល់ម៉ោង ៥ : ០០ល្ងាច នៅមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរយៈកម្មវិធីមួយនេះ អ្នកចូលរួម ជាពិសេសសហគ្រិន នឹងទទួលបាននូវចំណេះដឹង រួមជាមួយបទពិសោធន៍ក្នុងការប្រកបអាជីវកម្មជាច្រើនក្រោមការបណ្តុះបណ្តាល ពីសំណាក់វាគ្មិនជំនាញផ្នែកគ្រប់គ្រង និងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ក្នុងទម្រង់សិក្ខាសាលា ដែលគ្របដណ្តប់លើប្រធានបទផ្សេងៗជាច្រើន ដូចជា ការគ្រប់គ្រងការលក់ ការធ្វើទីផ្សារ ហិរញ្ញវត្ថុ និងប្រតិបត្តិការជាដើម។

បន្ថែមពីនេះ នឹងមានការជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅរក វិធីសាស្ត្រតាមបែបឌីជីថលនៃការធ្វើអាជីវកម្ម រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យា និងវេទិកាអនឡាញ ក៏ដូចជាគន្លឹះនៃការបង្កើនប្រាក់ចំណេញ និងការប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ។

លើសពីនេះ បរិយាកាសឌីជីថល បានជួយសម្រួលដល់វិបត្តិសេដ្ឋកិច្ច ព្រមទាំងជួយសហគ្រាសធុនតូច និងមធ្យម បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ពួកគេ និងកែលម្អដំណើរការអាជីវកម្មសំខាន់ៗ ដូចជា បង្កើនការនាំមុខនៃការលក់ ការធ្វើទីផ្សារ ការពង្រឹងលើស្លាកសញ្ញា សមត្ថភាពទំនាក់ទំនង ការសម្រេចចិត្ត ក៏ដូចជាការកើនឡើង និងភាពពេញចិត្តរបស់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមការតាំងពិព័រណ៍គឺមិនគិតថ្លៃទេ ប៉ុន្តែសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ នឹងត្រូវបានអនុវត្តតាមការទិញសំបុត្រធម្មតាតម្លៃ ៥០ដុល្លារ។ ចំពោះ ការទិញសំបុត្រមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% នៅសល់ត្រឹមតែ ២៥ដុល្លារតែប៉ុណ្ណោះ។ រួសរាន់ឡើង កន្លែងមានកំណត់ សូមកុំឱ្យឱកាសដ៏ល្អមួយនេះរំលងផុតទៅឱ្យសោះ ៕

ជិន សុភ័ក្ដ្រ

មតិយោបល់