- 2023-05-27 08:19:01
- សេដ្ឋកិច្ច
ប្លង់រឹងជាង ១ម៉ឺនបណ្ណ ត្រូវបានបុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
- 2023-05-27 08:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លង់រឹងជាង ១ម៉ឺនបណ្ណ ត្រូវបានបុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
ចន្លោះមិនឃើញ
អតិថិជនជាង ២០០០នាក់ បានចួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណ ត្រូវបានធ្វើឡើងនៅភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣។
នៅក្នុងឱកាសផ្ដល់ និងទទួលបណ្ណកម្មសិទ្ធិស្របច្បាប់ ឬប្លង់រឹង អតិថិជនបានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងដោយផ្ទាល់ទៀតនោះ។
ថ្លែងនៅចំពោះមុខអតិថិជន អ្នកឧកញ៉ា បានប្ដេជ្ញាចិត្ដបង្កើនប្រសិទ្ធិភាព ពន្លឿនការសាងសង់ចំពោះគម្រោងមួយចំនួនតូចដែលនៅសេសសល់ ដើម្បីផ្ដល់ទំនុកចិត្ដកាន់តែល្អសម្រាប់បងប្អូនអតិថិជន។ ទន្ទឹមគ្នានេះអ្នកឧកញ៉ា ក៏អគុណដល់បងប្អូននៅតែជឿជាក់ចំពោះ គម្រោងបុរីឡេង ណាវ៉ាត្រា រហូតទទួលបានប្លង់រឹងជាក់ស្ដែងដូចនៅថ្ងៃនេះ។
បើតាមអ្នកឧកញ៉ាវ័យក្មេងរូបនេះ បណ្ណកម្មសិទ្ធិជាង ១ម៉ឺនឡូតិ៍ ដែលក្រុមហ៊ុនបានចែកជូនអតិថិជននៅពេលនេះ គឺគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបង។ ក្រុមហ៊ុន នឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។
សម្រាប់គម្រោងអភិវឌ្ឍន៍បុរីឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបង គឺបុរី និងដីឡូតិ៍ ដោយក្នុងនោះមាន Resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេស នៅក្នុងខេត្តបាត់ដំបង៕