- 2023-05-31 05:20:07
- សេដ្ឋកិច្ច
ការិយាល័យលក់ នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ត្រូវបានបើកសម្ភោធជាផ្លូវការ
- 2023-05-31 05:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការិយាល័យលក់ នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ត្រូវបានបើកសម្ភោធជាផ្លូវការ
ចន្លោះមិនឃើញ
ពិធីបើកសម្ភោធការិយាល័យលក់នៃគម្រោង ព្រីនស៍ វ៉ន ត្រូពិកា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ទេសភាពដ៏ស្រស់ស្អាត និងសំណង់ប្រកបដោយគុណភាពខ្ពស់ បានធ្វើឲ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងភាពទាក់ទាញរបស់គម្រោងនេះ។ សួនច្បារដ៏ស្រស់ឆើតឆាយបានផ្ដល់ជាម្លប់ត្រជាក់ក៏ដូចជា និងរុក្ខជាតិបៃតងដ៏ស្រស់ ស្អាត ដែលគួរឱ្យចាប់អារម្មណ៍។
នៅថ្ងៃបើកសម្ពោធនេះ មានអ្នកសារព័ត៌មានជាង 20 ស្ថាប័នត្រូវបានអញ្ជើញឱ្យចូលរួម ហើយពួកគេបានដើរទស្សនា ការិយាល័យលក់ តំបន់តាំងបង្ហាញ និងផ្ទះគំរូនៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា។ នៅពេលដែលថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងកាត់ខ្សែបូបានធ្វើឱ្យ ពិធីទាំងមូលមាន ភាពអ៊ូអរយ៉ាងខ្លាំង ដែលយើងអាចឃើញភ្ញៀវកិត្តិយសស្ថិតនៅគ្រប់ទីកន្លែងនៃ កម្មវិធី។
បន្ទាប់ពីនោះ សារព័ត៌មាន Fresh News, Hang Meas HDTV ទូរទស្សន៍TVK និងអ្នកសារព័ត៌ មានជាច្រើនរូប ផ្សេងទៀតបានធ្វើបទសម្ភាសន៍ជាមួយលោក Vic ដែលជានាយកទីផ្សាររបស់ គម្រោង ព្រីនស៍ វ័ន ត្រូពិកា។ លោក Vic បានសង្កត់ធ្ងន់លើគោលការណ៍លក់ "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល"។ លោក Vic បញ្ជាក់ថា គោលការណ៍លក់ "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" គឺមានន័យថា ក្នុងរយៈពេល 45 ថ្ងៃក្រោយពេលប្រគល់ផ្ទះ ក្រុមហ៊ុននឹងប្រគល់ប្រាក់ 100% ទៅអតិថិជន វិញ ទោះដោយសារហេតុផលមិនពេញ ចិត្តណាមួយក៏ដោយ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងទីក្រុង ភ្នំពេញអស់រយៈពេល 8 ឆ្នាំ យើងតែងតែ បំពេញនូវទំនួលខុសត្រូវសង្គម ដោយយើងមិនត្រឹមតែនាំមកនូវលំនៅឋាន ដែលមានគុណភាពខ្ពស់ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងគិតគូរផងដែរនូវផលប្រយោជន៍ របស់អ្នកទិញផ្ទះគ្រប់រូប។
ការទិញផ្ទះគឺជាការចំណាយដ៏ធំមួយសម្រាប់គ្រួសារមួយ ដូចនេះយើងផ្តល់នូវគោល- ការណ៍ពិសេសដែលអាច "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" ក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់ អ្នកទិញ។ អតិថិជនមួយចំនួនបានទិញគម្រោងរបស់ក្រុមហ៊ុនផ្សេងដែលពេលទិញគឺមានការផ្សព្វផ្សាយល្អខ្លាំង ណាស់ ហើយផ្ទះគំរូក៏សង់ស្អាតណាស់ដែរ តែក្រោយពេល ប្រគល់ផ្ទះគឺយ៉ាប់តែម្ដង ដូចជាអាចមានបញ្ហា លេចជ្រាប ទឹក និងបញ្ហាគុណភាពផ្សេងៗទៀត ហើយក្រុមហ៊ុននោះតែងតែមិនអើពើសោះ។ ដូចនេះព្រីនស៍បានដាក់ចេញនូវ គោលការណ៍លក់ "ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល" ហើយក៏សូមអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗ អនុវត្តគោលការណ៍នេះដូចយើងដែរ ក្នុងគោលបំណងគិតគូរដល់អត្ថប្រយោជន៍អតិថិជនជាចម្បង ក៏ដូចជាជួយជំរុញ ការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានក្នុងវិស័យនេះ។
ក្នុងនាមជាគម្រោងបុរីវីឡាដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកា បានប្រកាន់ខ្ជាប់ នូវគោលគំនិត " កសាងជីវិតឱ្យកាន់តែប្រសើរ" និងត្រូវបានសាងសង់ឡើងដោយ អ្នកជំនាញល្បីៗលំដាប់អន្តរជាតិ ដែលធ្វើឱ្យគម្រោងយើងមានគុណភាពល្អ និងប្រកបដោយ ភាពបៃតង សុវត្ថិភាព និងផាសុកភាព។ ចាប់តាំងពីការបង្កើតក្រុមហ៊ុនមក ព្រីនស៍ រៀល អីស្ទេត គ្រុប បានផ្ដោតសំខាន់លើការសិក្សា ស្រាវជ្រាវក្នុង ការសាងសង់គម្រោងសម្រាប់កម្រិតមធ្យម និងកម្រិតខ្ពស់ បន្ទាប់ពីធ្វើការអភិវឌ្ឍខ្លួនអស់រយៈពេល 8 ឆ្នាំមក ព្រីនស៍ រៀល អីស្តេត គ្រុប បានក្លាយទៅ ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ អចលនទ្រព្យដែលមានគុណភាពខ្ពស់ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាគម្រោងបុរីវីឡាលំដាប់ខ្ពស់និងដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកា នឹងក្លាយជាស្នាដៃគោលរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្តេត គ្រុប ដើម្បីបន្ត អភិវឌ្ឍគម្រោងលំនៅឋានឱ្យមាន គុណភាពខ្ពស់បន្ថែមទៀតសម្រាប់ទីផ្សារភ្នំពេញ និងកម្ពុជាទាំងមូល។ បើធៀបនឹងគម្រោងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញខ្លួនឡើង តាមរយៈការបើកសម្ពោធ ការិយាល័យលក់របស់ខ្លួន ដោយសន្យាថានឹងសម្រេចនូវភាពល្អប្រសើរ ក្នុងការរស់នៅសម្រាប់អតិថិជនទាំងអស់។
សួនច្បារ ក្លឹប ប្រផឺធី ទិដ្ឋភាពរស់នៅ និងអ្វីៗផ្សេងទៀតដែលលោកអ្នកមើលឃើញនៅទីនេះនឹង បង្ហាញខ្លួននាពេល ខាងមុខឆាប់ៗនេះ។ សួនច្បារស្រស់ស្អាត ហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង ផ្តល់នូវការរស់នៅបែបធម្មជាតិ ក្លឹបកម្សាន្តបែបឯកជន ផ្តល់ការរស់នៅបែបរីករាយដែលមិនធ្លាប់មានពីមុនមកនិងបំពេញនូវរាល់តម្រូវការដែលលោកអ្នកប្រាថ្នាចង់បាន សេវាកម្ម 24h ផ្តល់សេវាប្រផឺធី សេវាគ្រប់គ្រងផ្ទះ និងសេវាថែទាំកុមារ ធ្វើឱ្យការរស់នៅមានភាពងាយស្រួល និងអស់នូវទុក្ខកង្វល់ គម្រោងដែលត្រូវបានសាងសង់ឡើងប្រកបដោយភាពផ្ចិតផ្ចង់ និងមានទំហំធំទូលាយ។ ផ្ទះទំហំ 143-625, ផ្តល់ បទពិសោធន៍រស់នៅថ្មីស្រឡាងក្នុងទីក្រុងភ្នំពេញ។ ការឌីហ្សាញផ្ទះបែបបួនជ្រុង និងមានមុខងារពេញលេញ ខ្យល់អាកាសនិងពន្លឺថ្ងៃចេញចូលល្អ វេរ៉ង់ដារធំទូលាយ ការឌីហ្សាញផ្ទះ កម្ពស់3ជាន់កន្លះ ប្រព័ន្ធSmart-Home និងប្រព័ន្ធសន្សំសំចៃថាមពល ដែលធ្វើឱ្យការរស់នៅមាន ភាពងាយស្រួល និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព៕