• 2023-06-15 02:43:05
  • សេដ្ឋកិច្ច

ពិព័រណ៍ប្រចាំឆ្នាំ២០២៣ ស្ដីពីការជំរុញការលក់ និងធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃជាប់ៗគ្នា

  • 2023-06-15 02:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយអង្គការUNIDO ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន POMA Media រួមជាមួយនឹងការផ្ដល់ជាទីតាំងពី Fac-tory Phnom Penh ព្រមជាមួយការសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានា បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ការជម្រុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៣ និង ០៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាចនៅ Factory Phnom Penhចក្រអង្រែក្រោម។

ក្នុងវេទិកានេះទៀតសោត អ្នកចូលរួមប្រមាណជាជាង ២០០នាក់ ក៏ទទួលបាននូវព័ត៌មាន គំនិត ចំណេះដឹង ពាក់ព័ន្ធនឹងការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម ជាមួយការធ្វើបទបង្ហាញ ការបណ្តុះបណ្តាល និងការចែករំលែកយុទ្ធសាស្រ្តនានាពីសំណាក់វាគ្មិន និងអ្នកជំនាញជាង១០រូប ។ លើសពីនេះ អ្នកចូលរួមទាំងអស់ក៏មានឱកាសប្រឹក្សាយោបល់ពីគ្រូបណ្តុះបណ្តាលជំនាញៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការកសាងស្លាកសញ្ញាអាជីវកម្មអោយមានការទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រៅពីសិក្ខាសាលា ក៏មាននូវការតាំងពិព័រណ៍អាជីវកម្មជាច្រើនទៀតមកពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៣០ក្រុមហ៊ុន រួមជាមួយសកម្មភាពទំនាក់ទំនង និងការពង្រីកបណ្តាញជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀតយ៉ាងឱឡារិកថែមទៀតផង។

គូសបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៩ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ បានរៀបចំវេទិកាសហគ្រិននេះឡើង ។ ក្រុមការងាររបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ សង្ឃឹមថាកម្មវិធីនេះ នឹងនៅតែមានសន្ទុះនៃការគាំទ្រ ការចូលរួម និងការសហការឩបត្ថម្ភពីស្ថាប័នរដ្ធ និង ឯកជននៅបណ្តាឆ្នាំក្រោយៗទៀត៕

អត្ថបទ៖ Chin Sopheak

មតិយោបល់