• 2023-07-25 07:37:41
  • ព័ត៌មាន

ឃើញទំនិញ ជាច្រើនត្រូវផ្សារទំនើបច្រានចោល កើតគំនិតទទួលទិញវិញ ហើយលក់ចេញក្នុងតម្លៃថោក!

  • 2023-07-25 07:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង Sang Le គឺជាសហគ្រិនវ័យក្មេងមួយរូប និង ជាសហស្ថាបនិកក្រុមហ៊ុន Peko ដែលទទួលទិញទំនិញដែល ផ្សារទំនើបមិនត្រូវការ ហើយប្រមូលលក់ឱ្យអតិថិជនវិញ នៅក្នុងតម្លៃថោក។

Sang Le

Sang Le បានទៅរស់នៅទីក្រុង Vancouver ប្រទេសកាណាដា ជាកន្លែងដែលនាងកំពុងបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម និងតែងតែគិតថាខ្លួននាងជាមនុស្សម្នាក់ដែលចង់ដឹងចង់ឃើញ និងមានភាពច្នៃប្រឌិត។ នាងមានអាកប្បកិរិយាដែលអាចធ្វើបាន ជាពិសេសចំពោះការព្យាយាមដែលនាងគិតថាមានឥទ្ធិពលវិជ្ជមានដល់បរិស្ថាន និងសង្គម។

ក្រុមហ៊ុន Peko ដែលទើបបង្កើតថ្មីរបស់ Sang Le គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មដឹកជញ្ជូនដំបូងគេបង្អស់សម្រាប់ផលិតផលដែលត្រូវបានច្រានចោលនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ ជាមួយនឹងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព ១០០ភាគរយ ក្រុមហ៊ុន Peko បានទិញផលិតផលថ្មីៗដែលត្រូវបានច្រានចោលពីផ្សារទំនើបធំៗ ដោយសារ តែទំនិញទាំងនោះមិនល្អគ្រប់គ្រាន់ និងទំនិញខ្លះមានទំហំខុសពីស្តង់ដា និងខ្លះទៀតមានទម្ងន់លើសជាដើម។ Peko បានប្រមូលទិញ ហើយបន្ទាប់មកបានដាក់លក់វាក្នុងតម្លៃទាបដល់អ្នកប្រើប្រាស់។

“ខ្ញុំបានដឹងថា មួយភាគបីនៃផលិតផលទាំងអស់នៅលើពិភពលោកត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំ។ នៅប្រទេសកាណាដាតែឯង យើងបោះចោលអាហារដែលមានតម្លៃ ៣,១ ពាន់លានដុល្លារ ដោយសារទំនិញទាំងនោះមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពនៅហាងលក់គ្រឿងទេសធំៗ"។ នេះបើតាមការបញ្ជាក់របស់អ្នកនាង Sang Le។ ការពិតនេះគឺកាន់តែក្លាយជាប្រធានបទក្តៅគគុកនៅពេលដែលអ្នកពិចារណាថាមនុស្សជាង ៤លាននាក់នៅក្នុងប្រទេសកាណាដាតស៊ូដើម្បីរកអាហារដើម្បីបរិភោគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Reuters ។

ដោយគិតពីកាកសំណល់អាហារទាំងអស់ និងចំនួនមនុស្សដែលអាចផលិតបន្លែ និងផ្លែឈើដែលខាងផ្សារទំនើបបដិសេធមិនទិញ អ្នកនាង Sang Le បានចាប់ដៃគូជាមួយមិត្តម្នាក់ឈ្មោះ Arielle Lok ដើម្បីនាំយកគម្រោងរបស់នាងមកធ្វើឱ្យក្លាយជាការពិត។ ជំហានដំបូង Sang Le បានចូលរួមការប្រកួតប្រជែងអាជីវកម្ម Start-Up និងបានចុះឈ្មោះសម្រាប់ការចាប់ផ្តើមអាជីវកម្មក្នុងស្រុកនៅប្រទេសកាណាដា។

អ្នកនាង Sang Le បាននិយាយថា “ចាប់តាំងពីយើងដំណើរការដំបូងមក យើងបានជួយសង្គ្រោះផលិតផលស្រស់ៗជាង ១០០០០ផោន ហើយបានអនុញ្ញាតឱ្យអតិថិជន សន្សំប្រាក់បានច្រើនជាង ៣៥០០០ដុល្លារ។ អាជីវកម្មនេះគឺពិតជាជួយមនុស្សសន្សំប្រាក់ដោយការចំណាយប្រាក់តិចទៅលើអាហារ។ ដោយសារមនុស្សឥឡូវនេះកំពុងផ្លាស់ប្តូរទៅរករបៀបរស់នៅប្រកបដោយនិរន្តរភាពកាន់តែច្រើន វាជាការងាយស្រួលក្នុងការស្វែងរកអ្នកប្រើប្រាស់ដែលយល់ដឹងពីបរិស្ថាន។ ខ្ញុំមានគោលដៅធំសម្រាប់ Peko ហើយខ្ញុំចង់ឱ្យសេវាកម្មរបស់យើងពង្រីកលើសពីទីក្រុង Vancouver ប្រទេសកាណាដា។ ខ្ញុំអាចនឹងយកសេវាកម្មនេះ ទៅប្រទេសវៀតណាមនៅថ្ងៃណាមួយ”៕

Sang Le និង Arielle Lok

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី