• 2023-08-01 08:17:31
  • ព័ត៌មាន

ថ្មី! តាម​ក្រសួង​ជូន​ដំណឹង ប្រេង​សាំង​ឡើង​ថ្លៃ ៤០០រៀល​ក្នុង​១លីត្រ

  • 2023-08-01 08:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃនេះ ​ក្រសួង​ពាក់ព័ន្ធ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល អត្រាតម្លស​ប្រេង​សាំង​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​បាន​លោត​ឡើង ៤០០រៀល​ក្នុង​១លីត្រ​នឹង​ខែ​មុន។

យោងប្រកាសអន្តរក្រសួងលេខ០០៨៣ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

-យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជាយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៧១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងចុះមក៤.៥៥០រៀល/លីត្រ សម្រាប់ សាំងធម្មតា EA92 និង៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO។ តម្លៃ​នេះ ឡើង ៤០០រៀល​ក្នុង​១លីត្រសម្រាប់​ប្រេងសាំង​ធៀប​នឹង​ខែមុន។ ឯប្រេងម៉ាស៊ូត ឡើង ៤៥០រៀល​ក្នុង​១លីត្រ​ធៀប​នឹង​ខែ​ចាស់​ដូចគ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់