• 2023-10-12 03:26:28
  • ព័ត៌មាន

UN ថា ការផ្គត់ផ្គង់អាហារ ប្រេង និងទឹកសំខាន់ណាស់ ត្រូវតែអនុញ្ញាតឱ្យទៅដល់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា

  • 2023-10-12 03:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ការផ្គត់ផ្គង់អាហារ ប្រេង និងទឹកសំខាន់ណាស់ ត្រូវតែអនុញ្ញាតឱ្យទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ក្រោមការទម្លាក់គ្រាប់បែក និងការរារាំងរបស់ អ៊ីស្រាអែល។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា "យើងត្រូវតែផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំងឥឡូវនេះ"។ ចំណែក សេតវិមាន សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអ៊ីស្រាអែល អង្គការសហប្រជាជាតិ និងអេហ្ស៊ីប ស្តីពីការអនុញ្ញាតឱ្យមានជំនួយមួយចំនួនចូលទៅខាងក្នុងតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជនស៊ីវិលអាចចាកចេញបាន។

ស្ថានីយ៍ថាមពលតែមួយគត់របស់ហ្គាហ្សាបានបិទ បន្ទាប់ពីអ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជាទំនិញរួមទាំងថ្នាំពេទ្យ អាហារ ប្រេងឥន្ធនៈ និងទឹក។ ទន្ទឹមនឹងនោះ យោធាអ៊ីស្រាអែលនិយាយថា ទាហានរាប់សែននាក់នៅជិតតំបន់ហ្គាហ្សា “ត្រៀមខ្លួនជាស្រេចដើម្បីបំពេញបេសកកម្ម”។ ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែលពីការវាយប្រហាររបស់ក្រុមហាម៉ាសបានឡើងដល់ 1200នាក់ ខណៈមនុស្សជាង 1100 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា៕

ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី