- 2024-11-12 03:37:22
- ព័ត៌មាន
កម្ពុជា នាំចេញទៅសហភាពអឺរ៉ុបតម្លៃជាទឹកប្រាក់ជាង ៤ពាន់លានដុល្លារលើមុខទំនិញទាំងនេះ
- 2024-11-12 03:37:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នាំចេញទៅសហភាពអឺរ៉ុបតម្លៃជាទឹកប្រាក់ជាង ៤ពាន់លានដុល្លារលើមុខទំនិញទាំងនេះ
ចន្លោះមិនឃើញ
តាមរបាយការណ៍វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម ដែលបានបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០៤ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ទំហំទឹកប្រាក់នាំចេញទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង ៤ពាន់ដុល្លារអាមេរិក។
របាយការណ៍នេះដដែល បានបញ្ជាក់ថា សភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ថ្នាក់ទី៤ របស់កម្ពុជា តែជាគោលដៅនាំចេញទំនិញកម្ពុជាចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងនោះប្រទេសដែលជាដៃគូសំខាន់របស់កម្ពុជាក្នុងសហភាពអឺរ៉ុបមាន៖ ១.អាល្លឺម៉ង់ មានទឹកប្រាក់ ១,២៤ប៊ីលានដុល្លារ។ ២.បែលហ្សិក ៧៣១,៧១លានដុល្លារ ទី៣ហូឡង់ ៥៩៦,៧១លានដុល្លារ។ ទី៤ បារាំង ៥៤២,៣៦លានដុល្លារ និងអេស្ប៉ាញ ៥០៣,៧៧លានដុល្លារ។
មុខទំនិញសំខាន់ៗដែលកម្ពុជា នាំចេញទៅទីផ្សារអឺរ៉ុបមាន៖ សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ(HS Code 61) ទំហំទឹកប្រាក់ ១,៩៦ប៊ីលានដុល្លារ។ សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ(HS Code 62) ទំហំទឹកប្រាក់ ៦៨៥លានដុល្លារ។
ស្រោមជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៤៨៩លានដុល្លារ។ យាន ក្រៅពីអយស្ម័យយាន ឬអយរថអគ្គីសនី ៤៥២លានដុល្លារ។ និងវត្ថុធ្វើស្បែក៖ គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ ១៥៣លានដុល្លារអាមេរិក។
តម្លៃពាណិជ្ជកម្មទេ្វរភាគីសរុបឆ្នាំ ២០២២ មានចំនួន ៤៨៥៧លានដុល្លារអាមេរិក តួលេខនេះកើនឡើង ១៥,៩៧% ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤១៨៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕