- 2015-08-22 17:50:47
- ព័ត៌មាន
មុនពេលប្រលងបាក់ឌុប ២ ថ្ងៃ ដឹងថា សិស្សវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងធ្វើអ្វីខ្លះ?
- 2015-08-22 17:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលប្រលងបាក់ឌុប ២ ថ្ងៃ ដឹងថា សិស្សវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងធ្វើអ្វីខ្លះ?
ចន្លោះមិនឃើញ
នៅសល់ពេលពីរថ្ងៃទៀត ការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងមកដល់ហើយ។ សិស្សានុសិស្ស ពីររូបមកពីវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង បានបង្ហាញពីការតាំងចិត្ត និង ប្រាប់ពីគន្លឹះមួយចំនួនដើម្បីត្រៀមបលងបាក់ឌុបឲ្យបានលទ្ធផលល្អ។ តើពួកគេនិយាយអ្វីខ្លះ?
កញ្ញា គុណ កន្និដ្ឋា សិស្សថ្នាក់ ១២ K នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បាននិយាយថា "នៅក្នុងរយៈពេលពីរថ្ងៃនេះ ខ្ញុំនៅតែបន្តការទន្ទេញមេរៀនដដែល។ ថ្វីត្បិតតែយើងមិនអាចសើរើមើលអ្វីៗអោយបានសព្វគ្រប់ក្នុងរយៈពេលខ្លីបែបនេះ តែយ៉ាងហោចណាស់ក៏ខ្ញុំអាចពិនិត្យឡើងវិញនូវចំណុចដែលមិនទាន់ច្បាស់"។
កន្និដ្ឋា ក៏បានប្រាប់ពីពេលវេលា និង របៀបទន្ទេញមេរៀនថា៖
-ពីម៉ោង ៤-៥ ព្រឹក គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ទន្ទេមេរៀន ហើយខ្ញុំរំលឹកមេរៀនជីវវិទ្យា និង ប្រវត្តិវិទ្យា -ពីម៉ោង ៩-១១ ព្រឹក គឺជា ម៉ោងរៀនជាក្រុម។ -បង្កើតបរិយាកាសល្អ និង រកកន្លែងណាមួយជួបជុំគ្នា ហើយសួរសំណួរគ្នាទៅវិញទៅមក -ចាប់ពីរសៀលទៅ គឺចាប់ផ្ដើមអនុវត្តលំហាត់រូបវិទ្យា និង គណិតវិទ្យា -យប់ឡើងទើបធ្វើលំហាត់ និង រំលឹកមេរៀនគីមីវិទ្យា។
កន្និដ្ឋា បាននិយាយទៀតថា ដំណាក់កាលជាបន្ដនោះ គឺកន្និដ្ឋា ប្រើមធ្យោបាយលើកទឹកចិត្តខ្លួនឯងថា ពេលប្រលងយើងនឹងធ្វើបាន។ និយាយរួម កន្និដ្ឋា និយាយថា នឹងបន្ដរំលឹកមេរៀន ពេលយប់ថ្ងៃប្រលងនឹងគេងឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនទៅប្រលង មិនឲ្យងងុយគេងនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះ យុវជន វណ្ណៈ រៀននៅវិទ្យាល័យព្រះមុនីវង្ស និយាយថា បើបីទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាអស់ពេលជាច្រើនខែមកហើយក្តី ក៏រូបគេនៅតែបន្តការរំលឹកមេរៀននៅពេលចុងក្រោយនេះដដែលរហូតដល់ម៉ោង ២ យប់ ទើបចូលសម្រាក។ តែទោះយ៉ាងណាក៏យុវជនរូបនេះអះអាងថា នឹងអាចចូលប្រលងដោយគ្មានបញ្ហាអ្វីឡើយ ថ្វីបើមានការភិតភ័យតិចតួចក៏ដោយ។
លោកគ្រូ អេង ភិរុណ ជានាយក និង ជាគ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា នៃវិទ្យាល័យព្រះមុនីវង្ស បាននិយាយដោយមានសុទិដ្ឋិនិយមថា សិស្សមួយភាគធំដែលលោកគ្រូបានបង្ហាត់បង្រៀនកន្លងមកនឹងធ្វើបានយ៉ាងល្អនៅពេលប្រលង ជាពិសេសនៅរយៈពេលចុងក្រោយនេះ គាត់មានការពេញចិត្តយ៉ាងខ្លាំងចំពោះការសហការគ្នាយ៉ាងល្អនៅក្នុងថ្នាក់រៀនរបស់ពួកគេ៕
ខាងក្រោមនេះ គឺជា រូបភាពវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង
ចង់អានអត្ថបទរបស់ មហាជន ច្រើនទៀត សូមចុចត្រង់នេះ
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!
អត្ថបទ៖ ហួន ទីណារ័ត្ន