• 2015-08-23 16:23:47
  • ព័ត៌មាន

ព្រឹក​នេះ​ បេក្ខជន​នៅ​កំពង់ចាម​សម្រុក​ទៅ​មើល​ឈ្មោះ​ប្រលង​បាក់ឌុប​ហើយ?

  • 2015-08-23 16:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​នាទី​មុន​នេះ មាន​សិស្សានុសិស្ស ក៏ដូចជា បងប្អូន អាណាព្យាបាល បាន​សម្រុក​ទៅ​មើល​ឈ្មោះ​ និង លេខ​តុ​ សម្រាប់​សម័យ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ស្អែក​នេះ។

 

យោង​តាម​សេចក្ដីរាយការណ៍​ពី​ លោក ឌឿន អ៊ី ភ្នាក់ងារ​​ Sabay ប្រចាំ​ការ​នៅ​ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ពួកគេ​កំពុង​សម្រុក​មក​មើល​ឈ្មោះ​នៅ​មន្ទីរ​អប់រំ​យុវជន ​និង ​កីឡា​ខេត្ត គិតត្រឹម​ម៉ោង ៩:១០ នាទី​ព្រឹក​នេះ​ បន្ទាប់​មក​ពី​ពួកគេ​ នឹង​បន្ត​ទៅ​ពិនិត្យ​មើល​នៅ​តាម​មណ្ឌល​ប្រលង​ទាំង ៩ ក្នុង​ខេត្ត​។ ប៉ុន្ដែ សិស្សានុសិស្ស​​មួយ​ចំនួន​នៅ​មាន​ភាព​ងឿង​ឆ្ងល់​ខ្លះ​ពី​របៀប​មើល​ឈ្មោះ​នេះ។ ឌឿន អ៊ី​ បន្ថែម។

 

ដូច្នេះ​ លោក ឌឿន អ៊ី ផ្ដិត​រូបភាព​ បង្ហាញ​នូវ​ប្លង់​ឈ្មោះ ដែល​មាន​តាម​លំដាប់​នាម​ត្រកូល​នៅ​តាម​មណ្ឌល​ប្រលង​នីមួយៗ ជៀសវាង​ការ​ដើរ​មើ​នៅ​គ្រប់​​មណ្ឌល​ប្រលង។

នៅ​ថ្ងៃ​នេះ គឺជា​ថ្ងៃ​ដែល​មណ្ឌល​ប្រលង​ទាំង​អស់​ទូទាំង​ប្រទេស​បិទ​​​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​មាន​លេខ​បន្ទប់​ និង លេខតុ សម្រាប់​ការ​ប្រលង​បាក់ឌុប​​នា​ថ្ងៃ​ទី ២៤ ខែ សីហា ២០១៥។

 

ចុះ​បេក្ខជន​ផ្សេង​ទៀត​បាន​ទៅ​ពិនិត្យ​ឈ្មោះ​រួច​ហើយ​ឬ​នៅ?

 

 

ចង់​អាន​អត្ថបទ​របស់​ មហាជន​ ច្រើន​ទៀត​ សូម​ចុច​ត្រង់​នេះ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អ្នក​រាយការណ៍៖ ឌឿន អ៊ី

 

មតិយោបល់