• 2015-08-24 15:23:57
  • ព័ត៌មាន

ថ្ងៃ​ទី​មួយ​នៃ​ការ​ប្រលង​បាក់ឌុប​នៅ​បាត់​ដំបង ទីតាំង​ថត​ចម្លង​ក្បែរ​មណ្ឌល​ប្រលង​បិទ​អស់ហើយ

  • 2015-08-24 15:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​រកស៊ី​ថត​ចម្លង​ក្បែរ​មណ្ឌល​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ បាន​ឲ្យ​ដឹង​ថា ពួកគេ​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​អប់រំ ហើយ​បាន​ស្ម័គ្រចិត្ត​បិទ​របរ​រកស៊ី​នេះ​ពីរ​ថ្ងៃ​ក្នុង​អំឡុង​នៃ​ការ​ប្រលង​បាក់ឌុប​ ២៤-២៥ ខែ សីហា ឆ្នាំ ២០១៥។

 

 

 

លោក អ៊ាង សំអុន ដែល​មាន​ទីតាំង​ថត​ចម្លង​នៅ​ក្បែរ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្ត​បាត់ដំបង ​បាន​និយាយ​ថា  ឆ្នាំមុនៗ គាត់​តែងតែ​បិទ​កន្លែង នៅ​រយៈពេល​ប្រលង​ទាំងពីរ​ថ្ងៃ​នេះ ទោះបីជា​មិន​ដែល​ឃើញ​ប្រកាស​ក៏ដោយ។ សំអុន លើក​ឡើង​ថា អ្នក​បើករបរ​រកស៊ី​ផ្នែក​ ថតចម្លង និង ព្រីន​ឯកសារ​ផ្សេងៗ ​បាន​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​អប់រំ​ ហើយ​ថា វិធានការណ៍​​នេះ​នឹង​ក្លាយ​ទៅ​ជាផ្នែក​មួយ​ចូលរួម​ពង្រឹង​វិស័យ​អប់រំ។

 

ចំណែក ម្ចាស់​ហាង​ថតចម្លង​ឈ្មោះ​សុភ័ណ្ឌ​ដែល​មានទីតាំងក្បែរ​វិទ្យាល័យ​នេតយ៉ង់​បាន​និយាយ​ថា កាល​ពី​ឆ្នាំ​មុន​កន្លែង​អ្នកស្រី គឺ​មាន​សិស្សានុសិស្ស មក​ថត​ចម្លង​រហូត​ គឺ​ចន្លោះ​ពី ៥-១០ ថ្ងៃ មុន​ថ្ងៃ​ប្រលង។ ទន្ទឹម​​គ្នា​នេះ កន្លងមក កន្លែងគាត់ គឺមិនដែលបិទទ្វារ​ទេ តែ​ឆ្នំា​នេះ​បិទ​ គឺ​គោរព​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ។

 

 

[audio mp3="http://media.sabay.com/uploads/2015/08/គ្មាន​ការ​កូពី​ឯកសារ-.mp3"][/audio]

 

 

អ្នកស្រី សៅឌី ដែល​ជា​ម្ចាស់​កន្លែង​ថត​ចម្លង​មួយ​ទៀត បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា "យើង​ជា​អាជីវករ ការណ៍​ដែល​សិស្ស​មក​កូពី​ គឺជា រឿង​អាជីវកម្ម​យើង​ទេ ហើយ​ក៏អន់ចិត្តដែរ ដែល​គេ​មក​ហាម​រឿងរកស៊ី​យើង​អីចឹង។ តែ​យ៉ាង​ណា​ខ្ញុំ​ត្រូវ​គោរព​តាម​បទ​បញ្ជា​គេ​ហើយ បើ​គេ​ឲ្យ​បិទ​គឺ​ខ្ញុំ​សុខចិត្ត​បិទ​ពីរ​ថ្ងៃ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ"។

 

អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា លោក រស់ សាលីន បាន​និយាយ​ប្រាប់ Sabay ថា ក្រសួង​បាន​ប្រកាស​ឲ្យ​បិទ​ទីតាំង​ថត​ចម្លង​ឯកសារ​ក្បែរ​មណ្ឌល​ប្រលង​ ដើម្បី​​ដើម្បី​ធានា​ឲ្យ​មាន​ភាព​រលូន​នៅ​ពេល​ប្រឡង ​និង​ការពារ​បាតុភាព​​អសណ្ដាប់ធ្នាប់​ផ្សេង​ទៀត។ ​​​លោក​បាន​ឲ្យ​​ដឹង​ទៀត​​ថា ​ទីតាំង​ថត​ចម្លង​ណាមួយ​​រឹង​ទទើស​មិន​ព្រម​ស្តាប់​ការ​ណែនាំ​នេះ​ ​ពួកគេ​អាច​នឹង​ទទួល​ការ​ព្រមាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ហើយ​​​​បើ​សិន​ជា​រក​ឃើញ​ថា ​​​ទទួល​ការ​ព្រមាន​​ហើយ​នៅ​តែ​បន្ត​សកម្មភាព​ដដែល​ទៀត​នោះ​ពួកគេ​អាច​​​​នឹង​ត្រូវ​រង​ការ​ចោទប្រកាន់​ដល់​បទ​ព្រហ្មទណ្ឌ​ក៏​មាន៕

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អ្នក​រាយការណ៍៖ ​ហួន ទីណារ័ត្ន

 

មតិយោបល់