- 2015-08-24 19:20:10
- ព័ត៌មាន
ថ្ងៃដំបូង នៃការប្រលងបាក់ឌុប ២០១៥ នៅខេត្តកំពង់ចាម ស្ងប់ស្ងាត់ ខណៈបន្ដឹងសន្ដិសុខ
- 2015-08-24 19:20:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃដំបូង នៃការប្រលងបាក់ឌុប ២០១៥ នៅខេត្តកំពង់ចាម ស្ងប់ស្ងាត់ ខណៈបន្ដឹងសន្ដិសុខ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Sabay ប្រចាំនៅខេត្តកំពង់ចាម បានឲ្យដឹងថា ទិដ្ឋភាពទូទៅនៅតាមមណ្ឌលប្រលងនាខេត្តកំពង់ចាម គឺប្រព្រឹត្តិទៅដោយរលូន ខណៈសន្ដិសុខរក្សាសណ្ដាប់ធ្នាប់មានការរឹតបន្ដឹងជាឆ្នាំមុន។
ស្រដៀងគ្នានេះដែរ ភ្នាក់ងារអង្កេតការរបស់ ACU ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay ថា គ្រប់យ៉ាងដំណើរការទៅដោយរលូន គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែ សីហានេះ ដែលជាថ្ងៃដំបូង ប្រលងបាក់ឌុប។
ភ្នាក់ងាររូបនេះ ក៏បានទទួលស្គាល់ថា សន្ដិសុខបានយាមកាមតឹងរឹង និង ប្រុងប្រយ័ត្នបំផុត ជាពិសេសច្រកខ្លោងទ្វារមណ្ឌលនីមួយៗ និង មួយចំនួនទៀតនៅតាមរបងមណ្ឌលមួយកន្លែងយ៉ាងហោចណាស់មានសន្ដិសុខពីរនាក់ឡើងទៅ។
Sabay សូមបង្ហាញវីដេអូខ្លី ពីកម្មភាពចូលមណ្ឌលប្រឡង និង ការយាមការតាមរបងមណ្ឌល ៖
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!