• 2015-09-13 21:13:01
  • ព័ត៌មាន

ព្រឹកមិញ​ អាណាព្យាបាល​ខ្លះ​អរស្ទើរ​សន្លប់​ ជំនួស​បេក្ខជន ពេល​ដឹង​លទ្ធផល...

  • 2015-09-13 21:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

អាណាព្យាបាល​មួយ​ចំនួន​ មិន​ថា ឪពុក ម្ដាយ អុំ មីង ឬ បងប្អូន​ នោះ​ទេ គឺ​បាន​ចូលរួម​សម្ដែង​ការ​ត្រេក​អរ ពេល​ដឹង​ថា កូន ឬ ក្មួយ​ បាន​ប្រលង​ជាប់​បាក់ឌុប ឆ្នាំ ២០១៥​នេះ នៅគ្រាដែល​លទ្ធផល​ប្រលង​បាក់ឌុប​បើក​គម្រប​ផ្លូវ​ការ​​តាម​បណ្ដា​ខេត្ត​នាថ្ងៃ​នេះ។

 

ថ្ងៃនេះ Sabay បាន​ជួប​បងស្រី ណៃ ម្លីះ បង្ហើប​ប្រាប់ថា “យប់មិញ​បងស្រី​សំរាន​មិនលក់​ទេ​ទាំង​មីង ទាំង​ក្មួយ គឺ​មីង​បារម្ភ​ជាង​ក្មួយទៀត មួយ​យប់​ហើយបន់​ឱ្យ​តែភ្លឺ រួច​នាំក្មួយ​ទៅមើល​លទ្ធផល” តែ​លុះ​ព្រឹក​ឡើងក្មួយ​បើក Internet មើល​ក្រសួង​បង្ហោះ​លទ្ធផល បាន​ឃើញឈ្មោះខ្លួន សប្បាយ​ចិត្ត​ចង់​ហោះ  ខ្ញុំ​អរអើយអរ! នៅតែ​មិនអស់ចិត្ត ក៏នាំ​គ្នា​មក​មើល​លទ្ធផល​នៅមណ្ឌលទៀត​ព្រឹកមិញ"។

 

 បេក្ខជន​ទៅ​មើល​លទ្ធផល​​បាក់ឌុប​ព្រឹក​មិញ

 

ចំណែក​ សាន មួយលី ជាក្មួយ​ស្រី​វិញ ​និង ​ជាបេក្ខជន​មក​ពីស្រុកព្រៃឈរ​បាន​និយាយទាំងទឹក​មុខញញឹម​ពោពេញ​ដោយ​រំភើបថា “ខ្ញុំសប្បាយចិត្ត​ណាស់បង ទោះបីខ្ញុំ​ជាប់​និទ្ទេស E ក៏​ដោយ ព្រោះការ​ប្រឡងនេះ​តឹងណាស់ សូម្បី​តែងាក ក៏មិនបានដែរ “។

 

“ខ្ញុំសប្បាយ​ចិត្តពេក​ចង់យំ តែយំ​មិនចេញ បង​ដឹងអ​ត់ មុនពេល​ចេញ​លទ្ធផល​ខ្ញុំដេក​យល់​សប្តិថា ខ្ញុំ​ប្រឡង​ធ្លាក់​រួចខ្ញុំ​យំ​អស់មួយថ្ងៃ” ។ មួយលី បន្ថែម ។

 

ចំណែកប្អូនស្រី លីម វណ្ណី ប្អូនជាបេក្ខជនម្នាក់​នៅ​មណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ក៏ប្រឡង​ជាប់ដែរ ហើយ​បាន​ប្រាប់ Sabay ថា “យប់មិញ​ដេក​មិនលក់ រួចព្រឹក​ឡើង​នាំ​ម៉ាក់​មកមើល​តាំងពីម៉ោង 5 កន្លះ ប្អូន​សប្បាយ​ចិត្តចង់​ហោះពេលឃើញលទ្ធផល ពេលនេះ​បាយក៏​លេង​ឃ្លានដែរ” ។

 

តែទោះជាយ៉ាងណា​ក៏ដោយ នៅ​ក្នុង​បណ្ឌល​នីមួយៗ​នៅតែ​មានអ្នកធ្លាក់ ហើយពួកគេ​មានទឹកមុខ​មិនសប្បាយចិត្ត និង ​អ្នកខ្លះទៀត​យំ​អោប​មិត្តភត្តិ ។

 

 

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឌឿន អ៊ី

មតិយោបល់