- 2016-04-27 22:21:37
- ចរាចរណ៍
បងប៉ូលិស សម្រួលចរាចរណ៍ក្រោមកម្ដៅថ្ងៃ ល្បីពេញហ្វេសប៊ុក
- 2016-04-27 22:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប៉ូលិស សម្រួលចរាចរណ៍ក្រោមកម្ដៅថ្ងៃ ល្បីពេញហ្វេសប៊ុក
ចន្លោះមិនឃើញ
ប៉ូលិសចរាចរណ៍ម្នាក់ បានទទួលការគោរព និងកោតសរសើរ ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកបានបំពេញការងារទាំងកណ្ដាលថ្ងៃក្ដៅ នៅមុខវត្តចាក់អង្រែក្រោម។
អ្នកលេងហ្វេសប៊ុកម្នាក់បានលើកឡើងថា ៖ "ជាដំបូងឲ្យខ្ញុំសុំទោសដែលបានចុចថតលោកពូដោយមិនបានសុំ អនុញ្ញាតជាមុន ខ្ញុំចង់សរសើរគុណរបស់លោកពូថា លោកពូជាមនុស្សជួយសង្គ្រោះជីវិតអ្នកចរាចរណ៍រាប់ម៉ឺននាក់តាមដងផ្លូវ ពេលខ្ញុំធ្វើដំណើរទៅសាលារៀនរាល់ថ្ងៃ ខ្ញុំតែងឃើញគាត់ឈរហាលក្ដៅនៅម្ដុំផ្លូវមុខវត្តចាក់អង្រែក្រោម ដើម្បីជួយសម្រួលចរាចរណ៍ឲ្យមនុស្សគ្រប់គ្នាឲ្យបានក្តីសុខស្រួលតាមផ្លូវ"។
ប្រភពដដែលបានបន្តថា ៖ "យើងគ្រប់គ្នាបានដឹងស្រាប់ហើយថា អាកាសធាតុរដូវនេះ ក្តៅស្ទើរឆេះនៅតាមតំបន់នានា រួមទាំងក្រុងភ្នំពេញយើងផងដែរ។ យើងចេញទៅក្រៅម្តងៗតែងរអ៊ូថាក្តៅណាស់ៗ ចុះយើងដែលបានគិតដល់មុខរបររបស់បងៗជាប៉ូលិសចរាចរណ៍មួយនេះដែរទេ? ពួកគាត់ឈរហាលក្ដៅតាំងពីព្រឹករហូតដល់ល្ងាច ក្រោមកម្ដៅព្រះអាទិត្យដ៏ក្ដៅ ដើម្បីជួយសម្រួលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងណែនាំមនុស្សគ្រប់គ្នាឲ្យគោរពច្បាប់ចរាចរណ៍ បើជាខ្ញុំវិញ ខ្ញុំប្រាកដជាឈឺ ព្រោះមិនអាចទ្រាំនឹងពន្លឺព្រះអាទិត្យដ៏សែនក្ដៅនេះបាន បើគិតមើលទៅ ពួកគាត់ ពិតជាបានផ្ដល់ប្រយោជន៍ជាច្រើនដល់យើងទាំងអស់គ្នា បើគ្មានពួកគាត់ទេ ចរាចរណ៍តាមដងផ្លូវប្រាកដជាជួបបញ្ហាជាច្រើន ដូច្នេះយើងទាំងអស់គ្នាគួរឲ្យតម្លៃ និងលើកទឹកចិត្តការងារមួយនេះផង"។
ក្រោយពីប្រភពខាងលើ បានបង្ហោះលើគណនីរបស់ខ្លួនស្រាប់តែមាន អ្នកចែកចាយបន្តជាង ៧០០ នាក់។ អ្នកលេងហ្វេសប៊ុកម្នាក់ទៀតនិយាយថា គាត់ជាប៉ូលិសចរាចរណ៍ល្អ ព្រោះគាត់ និងក្រុមការងារ តែងធ្វើចរាចរណ៍មុខវត្តចាក់អង្រែរាល់ថ្ងៃ ហើយពេលខ្លះគាត់សម្រួលចរាចរណ៍តែម្នាក់ឯងក៏មាន៕
នាយ កុយ ប្រកាសធ្វើបុណ្យថ្វាយលោកយាយ ម៉ៅ
បេក្ខជន DJ Championship នាំថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
អត្ថបទ៖ អ៊ុំ សុភក្តិ