- 2016-07-04 21:34:44
- ចរាចរណ៍
ខុស ៣ករណីបែបនេះ ត្រូវផាកអស់ប៉ុន្មានដែរ?
- 2016-07-04 21:34:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុស ៣ករណីបែបនេះ ត្រូវផាកអស់ប៉ុន្មានដែរ?
ចន្លោះមិនឃើញ
ច្បាប់ចរាចរណ៍បានចាប់ផ្ដើមរឹតបន្តឹងយ៉ាងខ្លាំងតាំងពីដើមឆ្នាំ២០១៦ មក ហើយក៏មានប្រសិទ្ធភាពណាស់ដែរ ដោយសារគេសង្កេតឃើញអ្នកធ្វើដំណើរជាច្រើនយល់កាន់តែច្បាស់ និងអនុវត្តតាម។ យ៉ាងណាក្ដី អ្នកដំណើរមួយចំនួននៅតែល្មើសច្បាប់ ដោយមិនពាក់មួកសុវត្ថិភាព រំលោភលើភ្លើងសញ្ញា និងគំនូសចរាចរណ៍ជាដើម។
រូបមួយសន្លឹក ដែលប្រមាញ់បានដោយក្រុមអ្នកថតរូបរបស់ Sabay តាមវិថីព្រះសីហនុ ត្រង់ចំណុចស្តុបពេទ្យចិន បានបង្ហាញពីអ្នកបើកបរម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ដល់ទៅ ៣ករណី។ តាមមាត្រា៦ ចំណុច ក នៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖
១. មិនពាក់មួកសុវត្ថិភាព៖ តាមមាត្រា៦ ចំណុច ក ត្រូវផាកពិន័យ ១៥០០០រៀល ២. មិនគោរពភ្លើងសញ្ញាចរាចរណ៍៖ តាមមាត្រា៨ ចំណុច ឈ ត្រូវពិន័យ ២៥០០០រៀល ៣. មិនគោរពគំនូសសញ្ញាសម្រាប់ថ្មើរជើង៖ តាមមាត្រា៨ ចំណុច ញ ត្រូវពិន័យ ២៥០០០រៀល
អត្ថបទ៖ គង់ វិសាល