
- 2017-03-13 02:26:35
- សេដ្ឋកិច្ច
កញ្ចប់ទេសចរណ៍៖ ស្ទូចត្រីនៅឆ្នេរសមុទ្ររាម និងការទទួលទានត្រីឆៅស្រស់ៗ
- 2017-03-13 02:26:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ចប់ទេសចរណ៍៖ ស្ទូចត្រីនៅឆ្នេរសមុទ្ររាម និងការទទួលទានត្រីឆៅស្រស់ៗ
ចន្លោះមិនឃើញ
Café Sushi តែងឮថាមានអាហារជប៉ុន និងមាន Sashimi ដែលមានត្រីស្រស់ និងមានអតិថិជននិយមចូលទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន។ បន្ថែមពីនេះ Café Sushi ក៏មានផ្តល់ជូននូវសេវាកម្មទេសចរណ៍ឯកជននៅលើទូកទៅកាន់ឆ្នេរសមុទ្ររាមដើម្បីស្ទូចត្រី។ សម្រាប់សេវាកម្មនេះអាចធ្វើឡើងចាប់ពី ២នាក់ ទៅ ៥នាក់ ដោយចំណាយពី ៣០ដុល្លា ទៅ៣៥ដុល្លា ក្នុងម្នាក់។
ប្រសិនបើអតិថិជនស្ទូច ឬចាប់ត្រីបាន អតិថិជនអាចយកត្រីនោះទៅទទួលទាន ឬកុម្ម៉ង់ភោជនីយដ្ឋាន Café Sushi ដើម្បីធ្វើម្ហូបជូនក៏បាន ដោយគិតលើសេវាកម្មចម្អិនក្នុងតម្លៃសមរម្យ។ លោក ហេង សាមឌី ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Café Sushi បានឲ្យដឹងថា សេវាកម្មកញ្ចប់ទេសចរណ៍នេះទទួលបានភ្ញៀវភាគច្រើនជាជនជាតិជប៉ុន តែយ៉ាងណាមិញ លោកក៏ទទួលស្វាគមន៍យ៉ាងរីករាយនូវភ្ញៀវខ្មែរ ឬអឺរ៉ុបដែលមានបំណងចូលរួមការកម្សាន្តនេះផងដែរ។
ជាមួយគ្នានេះ ភោជនីយដ្ឋាន Café Sushi ទើបតែនឹងប្តូរទីតាំងថ្មីពីផ្លូវឯករាជ្យ ទៅកាន់អាស័យដ្ឋានថ្មី ផ្ទះលេខ A07, ផ្លូវ៧មករា (២០០) សង្កាត់៤ ក្រុងព្រះសីហនុ ដែលមាននូវការបម្រើម្ហូបអាហារ និងចុងភៅចំណានដូចដើម។ ភោជនីយដ្ឋានជប៉ុន Café Sushi តែងតែមានត្រីស្រស់ៗជាប្រចាំថ្ងៃ ដែលត្រីខ្មែរទទួលយកពីកំពង់ផែក្រុងព្រះសីហនុ រីឯសាម៉ុងយកពីក្រុមហ៊ុនផ្គត់ផ្គង់ត្រីស្រស់នៅក្រុងភ្នំពេញ ដែលភាគច្រើនត្រីទាំងនោះនាំចូលពីប្រទេសន័រវែស ហើយការទទួលទិញត្រីស្រស់ទាំងនោះដើម្បីធ្វើម្ហូបក្នុងហាងជារៀងរាល់ថ្ងៃ ក្នុងម្តងចាប់ពី ១-២ត្រី ដែលមានទម្ងន់មិនលើសពី១០គីឡូក្រាម។ នេះបើតាមសម្តីអ្នកគ្រប់គ្រងភោជនីយដ្ឋាន៕