- 2017-09-01 09:41:18
- សេដ្ឋកិច្ច
រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្ដាំពលរដ្ឋកុំឲ្យទិញផ្ទះពីម្ចាស់ផេក "ទីក្រុងលង្វែក Longvek City"
- 2017-09-01 09:41:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្ដាំពលរដ្ឋកុំឲ្យទិញផ្ទះពីម្ចាស់ផេក "ទីក្រុងលង្វែក Longvek City"
ចន្លោះមិនឃើញ
អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បញ្ជាក់ថាផេកឈ្មោះ "ទីក្រុងលង្វែក Longvek City" បានផ្សាយពីគម្រោងអភិវឌ្ឍន៍ដែលមានផ្ទះល្វែង ផ្ទះធ្វើអាជីវកម្ម និងវីឡាទោល ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ឆ្នាំង ថាគម្រោងទាំងឡាយដែលបានផ្សាយដោយផេកនេះ គឺមិនទាន់មានច្បាប់អនុញ្ញាពីអាជ្ញាធរ និងមន្ត្រីជំនាញនោះទេ។ អ្នកនាំពាក្យសាលាខេត្ត ថ្លែងថាៈ «គម្រោងអភិវឌ្ឍន៍ខាងលើនេះ ពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធនៅឡើយ ដីដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍នេះ កំពុងជាប់ពាក់ព័ន្ធជាមួយបងប្អូនប្រជាពលរដ្ឋ»។
សេចក្ដីបញ្ជាក់ជាព័ត៌មាននេះ ធ្វើឡើងដើម្បីបញ្ជាក់ជូនសាធារណជនសូមឲ្យមានការប្រុងប្រយត័្នក្នុងការទិញ ដូរតាមរយៈការផ្សាយ ចៀសវាងការចាញ់បោកពីសំណាក់ជនឆ្លៀតឱកាស៕