- 2017-09-15 08:43:14
- ចរាចរណ៍
ផ្លូវទាំង ៤ និយមស្ទះខ្លាំងជាងគេ នៅថ្ងៃភ្ជុំបិណ្ឌ
- 2017-09-15 08:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវទាំង ៤ និយមស្ទះខ្លាំងជាងគេ នៅថ្ងៃភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅរយៈពេលដ៏ខ្លីខាងមុខ។ យ៉ាងណាមិញ នៅតាមផ្លូវធ្វើដំណើរទាំងធំ ទាំងតូចតែងតែមានការកកស្ទះក្នុងថ្ងៃដំបូង ដែលមិនអាចជៀសបាន ជាពិសេសនោះ នៅតាមផ្លូវជាតិធំៗទាំង ៤ ឆ្ពោះទៅកាន់បណ្ដាខេត្តផ្សេងៗគ្នា។
ឯកឧត្តម វុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រជាពលរដ្ឋតែងសម្រុកចេញពីក្រុងភ្នំពេញ ដោយធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដូចរៀងរាល់ឆ្នាំ។ លោកបញ្ជាក់ថា ភ្ជុំបិណ្ឌចំនួនបីរថ្ងៃ តែថ្ងៃដែលមានប្រជាជនធ្វើដំណើរច្រើននោះ ជាថ្ងៃទី ១ និងថ្ងៃបញ្ចប់។
ឯកឧត្តម បានរំលឹកថា រីឯផ្លូវដែលមានសភាពកកស្ទះខ្លាំងគេ ដូចជាផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៦A ហើយឆ្នាំនេះ ផ្លូវជាតិលេខ១ ក៏អាចនឹងស្ទះច្រើនដែរ បើទៅជាទើបសាងសង់រួចក៏ដោយ។
ឯកឧត្តម ក៏បានប្រាប់ថា សមត្ថកិច្ចបានត្រៀមកម្លាំង ប្រមាណ ២ពាន់នាក់ ចុះការពារ សុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអំឡុងពេលធ្វើដំណើរសម្រុកចេញពីក្រុងផងដែរ៕