- 2019-02-18 02:20:39
- ព័ត៌មាន
ឥណ្ឌូណេស៊ីនឹងមានរថភ្លើងក្រោមដីដំបូងបំផុតក្នុងប្រទេស ផលិតដោយក្រុមហ៊ុនជប៉ុន
- 2019-02-18 02:20:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ីនឹងមានរថភ្លើងក្រោមដីដំបូងបំផុតក្នុងប្រទេស ផលិតដោយក្រុមហ៊ុនជប៉ុន
ចន្លោះមិនឃើញ
អ្នកដែលធ្លាប់ទៅទីក្រុងហ្សាកាតានឹងដឹងថាការកកស្ទះចរាចរណ៍នៅទីនោះមានស្ថានភាពរន្ធត់យ៉ាងណា គ្រាន់តែធ្វើដំណើរពីប្រលានយន្តហោះទៅកណ្តាលក្រុងអាចនឹងត្រូវចំណាយពេលរាប់ម៉ោងបើស្ទះខ្លាំង។
ប៉ុន្តែចាប់ពីខែក្រោយទៅរថភ្លើងក្រោមដី (Mass Rapid Transit ឬហៅកាត់ MRT) ចំនួន១៤នឹងដាក់ដំណើរការក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បើកចាប់ពីម៉ោង៥ព្រឹកដល់កណ្តាលអាធ្រាត្រ លាតលើផ្លូវដែកប្រវែង ១៥,៧ គីឡូម៉ែត្រ ពី Lebak Bulus នៅជាយក្រុងភាគខាងត្បូងដល់កណ្តាលក្រុង។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។
Lebak Bulus គឺជាសង្កាត់ដែលមានមនុស្សរស់នៅកុះករ។ គេត្រូវធ្វើដំណើរប្រហែល៩០នាទីដើម្បីចូលដល់កណ្តាលក្រុង ប៉ុន្តែជាមួយ MTR គេការធ្វើដំណើរនឹងត្រូវចំណាយប្រមាណ៣០នាទីប៉ុណ្ណោះ។
ផលិតដោយក្រុមហ៊ុនជប៉ុន Nippon Sharyo រថភ្លើងនីមួយៗអាចផ្ទុកអ្នកដំណើរបាន ១ ៩៥០ នាក់។ ល្បឿនខុសគ្នា ពោលគឺ ពេលរថភ្លើងរត់លើដី ប្រើល្បឿន ៨០ គីឡូម៉ែត្រក្នុង១ម៉ោង និង ពេលរត់ក្រោមដី ប្រើល្បឿន ១០០ គីឡូម៉ែត្រក្នុង១ម៉ោង។
រថភ្លើងក្រោមដីនេះរំពឹងថានឹងដឹកជញ្ជូនអ្នកដំណើរ ១៣០ ០០០ នាក់ក្នុងមួយថ្ងៃ។ តម្លៃជិះគឺ ៨ ៥០០ រូពី (០,៦ ដុល្លារ) ក្នុងរយៈចម្ងាយ១០គីឡូម៉ែត្រ។ ដូច្នេះបើអ្នកនៅជាយក្រុង អាចចំណាយប្រមាណជាង១ដុល្លារក្នុង១ថ្ងៃ។
ជាលំនៅឋាននៃប្រជាជនជាង៣០លាននាក់ ទីក្រុងហ្សាកាតាជួបបញ្ហាកកស្ទះដ៏អាក្រក់បំផុត។ ជារៀងរាល់ថ្ងៃកំណត់ត្រាធ្វើដំណើររបស់ប្រជាជនជាង ៤៨ លានដង ក្នុងនោះជាង ២២ លានជើងនៃការធ្វើដំណើរ បានប្រមូលផ្តុំនៅកណ្តាលក្រុងហ្សាកាតា។ ប្រភពខាងលើបន្ត៕