• 2019-10-10 03:03:56
  • ព័ត៌មាន

រដ្ឋសភាអនុម័ត​ សេចក្តីព្រាងច្បាប់​ស្តីពី​ របបសន្តិសុខសង្គម

  • 2019-10-10 03:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាអ្នកអានរបាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ជូនអង្គសភា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន ១១ជំពូក ចែកចេញជា ១០៧មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម មានគោលបំណង បង្កើតឱ្យមានរបបសន្តិសុខសង្គម​ នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីធានាឱ្យមានសមធម៌​ និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ។ កម្មករនិយោជិតត្រូវបានរៀបចំដាក់ឱ្យដំណើរការនៅឆ្នាំ២០០៨។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពកម្មករនិយោ ជិត និងមន្ត្រីសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដូចដែលបានរំលេចឡើងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ និងក្របខ័ណ្ឌគោលនយោ បាយជាតិគាំពារសង្គម ២០១៦-២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍ដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការនិងអតីតយុទ្ធជន ដែលបច្ចុប្បន្នមានចំនួនប្រមាណជាជាង២លាននាក់ ព្រមទាំងបានផ្តល់សេវាថែទាំសុខភាពតាមរយៈមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធជាអាទិ៍កម្មករ ស៊ីក្លូ កម្មករម៉ូតូកង់បី កីឡាករ កីឡាការិនី មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីថ្នាក់ដឹកនាំភូមិប្រមាណជាជាង ៧ម៉ឺននាក់។ លើសពីនេះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ ផ្តល់សេវាថែទាំសុខភាពតាមរយៈប័ណ្ណមូលនិធិសមធម៌ជូនប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងឆ្នាំ២០១៨កន្លងទៅបានចំនួន ២.៨១០.៦៩៧ករណី ដែលគ្របដណ្តប់លើប្រជាជនរហូតដល់ ២.៥១៥.៤៦១នាក់ថែមទៀតផង៕

ប្រភព៖ Khmer Daily

អត្ថបទ៖ ដៃគូសារព័ត៌មាន

មតិយោបល់