- 2020-03-02 10:11:12
- ការអប់រំ
យុវជនមួយក្រុម ប្រកាសរកមូលនិធិ ជួយសាលាបឋមសិក្សាមួយដែលកំពុងខ្វះខាតសម្ភារៈសិក្សា
- 2020-03-02 10:11:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនមួយក្រុម ប្រកាសរកមូលនិធិ ជួយសាលាបឋមសិក្សាមួយដែលកំពុងខ្វះខាតសម្ភារៈសិក្សា
ចន្លោះមិនឃើញ
សាលាបឋមសិក្សាមួយកំពុងជួបការខ្វះខាតសម្ភារៈ ម៉្លោះហើយ ក្រុមយុវជនដើម្បីសហគមន៍ នឹងយកសម្ភារៈសិក្សាមួយចំនួន ទៅចែកដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅទីនោះ។ សាលាបឋមសិក្សានេះ មានឈ្មោះថា សាលាបឋមសិក្សាត្រពាំពាប ស្ថិតនៅភូមិអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សម្ភារៈសិក្សាដែលត្រៀមចែកដល់សិស្សានុសិស្សសរុបទាំងអស់ចំនួន 60នាក់ និង លោកគ្រូ អ្នកគ្រូ ចំនួន 4នាក់ មានដូចជា៖
1-សៀវភៅ 600 ក្បាល
2-ខ្មៅដៃ 300 ដើម
3-ប៊ិច 600 ដើម
4-បន្ទាត់ 60 ឈុត
5-ជ័រលុប 120
6- ក្តាខៀន 2
តាមរយៈផេក ដំណើរសប្បុរសធម៌យុវជន បានសូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំដល់កុមារនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ និងថ្ងៃអាទិត្យ ទី21 និង 22 ខែមីនា ឆ្នាំ 2020 ៕
ទំនាក់ទំនងផ្ដល់មូលនិធិ