- 2020-06-01 09:38:46
- សេដ្ឋកិច្ច
មានធ្លាប់ឆ្ងល់អត់ ? ហេតុអ្វីបានគេហៅឈ្មោះភ្នំ ប្រាំពីរ ហើយមានប្រវត្តិយ៉ាងម៉េច?
- 2020-06-01 09:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានធ្លាប់ឆ្ងល់អត់ ? ហេតុអ្វីបានគេហៅឈ្មោះភ្នំ ប្រាំពីរ ហើយមានប្រវត្តិយ៉ាងម៉េច?
ចន្លោះមិនឃើញ
តាមពិតទៅមូលហេតុដែលគេហៅឈ្មោះភ្នំនេះថាជាភ្នំប្រាំពីរ ព្រោះមានភ្នំចំនួន៧តជាប់គ្នាជាជួរ ។ហើយភ្នំនេះក៏មានល្អាងធំៗចំនួនបី ផងដែរនៅភ្នំប្រាំពីរនេះ៖
- ១ ល្អាងមួយរយ៖ ក្នុងល្អាងនេះ មានល្អាងតូចៗជាច្រើនរួមមាន ដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ល្អាងទាំងនេះ មានភាពស័ក្តិសិទ្ធិបន់ស្រន់សុំសេចក្តីសុខ ហើយពីមុនជារៀងរាល់ថ្ងៃសីល អ្នកភូមិក្បែរនោះតែងតែលឺភ្លេងពិនពាទ្យចេញពីក្នុងល្អាងមួយរយ។ នៅច្រកចូលល្អាងមួយរយ មានរូបសំណាកលោកយាយសំ ដែលអ្នកស្រុកបន់ស្រន់ និងមានភាពស័ក្តិសិទ្ធិ។
- ៣) ល្អាងឥសី៖ មានថ្មធម្មជាតិមួយដែលមានរូបរាងដូចរូបតាឥសី តែត្រូវគេលួចយកទៅបាត់។ ក្រៅពីល្អាងមានរូបព្រះពុទ្ធបដិមាករមួយដ៏ធំដែលទើបសាង់សង់ នៅចង្កេះភ្នំ ដើម្បីគោរពបូជា។
មានរឿងដំណាលថា ភ្នំប្រាំពីរធ្លាប់ជាសំពៅមួយគ្រឿងដែលកឿង ហើយក្រោយមក គេហៅតំបន់នេះថា តំបន់សំពៅលូន។ ភ្នំប្រាំពីរ ជាកន្លែងប្រវត្តិសាស្ត្រ ព្រោះមានបន្ទាយទ័ពចាស់ស្ថិតនៅចំពីលើកំពូលភ្នំខ្ពស់ជាងគេ។
ផ្នែកជីវ:ចម្រុះ ភ្នំប្រាំពីរ ជាជម្រកនៃសត្វទោច(ព័ណ៌ខ្មៅ) ស្វា ពពែភ្នំ ឈ្លូស កាំប្រម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ ជាដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅល្អច្រើន។ មានគេដំណាលថា នៅលើភ្នំនេះ មានដើមម្ទេសមួយដើមទំហំបីឱបមនុស្សធំ និងមានផ្លែទំហំប៉ុនម្រាមដៃ ដុះនៅចំពីលើកំពូលភ្នំដែលខ្ពស់ជាងគេ។
ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ ភ្នំប្រាំំពីរ ជាភ្នំធម្មជាតិដែលមានថ្មកែវ ថ្មថ្លើមអណ្តើក ថ្មក្រានីត និងថ្មកំបោរ។ ភ្នំប្រាំពីរស្តិតនៅភូមិប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រមាណ ១ម៉ោងនិង៤៥នាទី ពីក្រុងបាត់ដំបង បើកឡានតាមផ្លូវជាតិលេខ ៥៧ បេ។
ប្រភព៖ មន្ទីរទេសចរណ៏ខេត្តបាត់ដំបង