• 2020-07-09 02:32:35
  • ព័ត៌មាន

មកស្ដាប់បទពិសោធន៍ អ្នកចិញ្ចឹមទន្សាយ ធ្វើយ៉ាងណាឲ្យទន្សាយអាយុវែង

  • 2020-07-09 02:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្សាយជាសត្វចិញ្ចឹមមួយប្រភេទ ជាទីពេញនិយមបំផុតក្នុងចំណោមសត្វចិញ្ចឹមផ្សេងៗទៀត ដូចជា សុនខ។ ទន្ទឹមនឹងនេះ ទន្សាយក៏មានចំណុចទាក់ចិត្តរបស់ក្មេងៗ ហើយនៅក្នុងផ្នត់គំនិត នៃមនុស្ស គឺទន្សាយជាសត្វមួយប្រភេទស្លូត និងឆ្លាត ព្រោះពួកវាស៊ីតែចំណី បន្លែង មិនស៊ីសាច់ឡើយ។ ប៉ុន្ដែប្រសិនបើការចិញ្ចឹមមិនត្រឹមត្រូវ ទន្សាយប្រឈមនឹងឆាប់ងាប់ បើប្រើប្រាស់ទម្លាប់ចិញ្ចឹមមិនត្រឹមត្រូវ ដូចជាការផ្ដល់ចំណី បរិយាកាស ជាដើម។

ដូច្នេះ ដើម្បីឲ្យការចិញ្ចឹមទន្សាយឲ្យបានត្រឹមត្រូវ និងអាយុវែង អ្នកនាង​ អោម មុន្និកា រស់នៅក្នុងរាជធានីភ្នំពេញ ដែលនិយមចូលចិត្តចិញ្ចឹមសត្វ ក្នុងនោះ មានការចិញ្ចឹមទន្សាយដែរ បានចែករំលែកបទពិសោធន៍ ចំនួន ១១ចំណុច ដូចខាងក្រោមនេះ៖

  • ១. ទន្សាយមានអាយុវែងបំផុត ចាប់ពី ១០ ទៅ ១២ឆ្នាំ

  • ២. ទន្សាយជាសត្វដែលខ្លាចសំឡេងខ្លាំងៗ និង ការញីញក់ខ្លាំងៗ ដូច្នេះបើផ្ទះមានកូនក្មេង កុំទាន់ចិញ្ចឹមទន្សាយ ព្រោះការញីញក់ខ្លាំង អាចធ្វើឲ្យទន្សាយប្រឈមងាប់ក៏មាន។

  • ៣. ចំណី៖ ត្បិតទន្សាយចូលចិត្តផ្លែឈើ ដូចជា ការ៉ុតជាដើម បើចិញ្ចឹមនៅផ្ទះ គួរកុំដាក់ច្រើនអី គួរឲ្យស៊ីចំណី និងស្មៅស្ងួតល្អជាង។

  • ៤. កូនទន្សាយ៖ ទន្សាយនៅក្រោម២ខែ ហាមឲ្យបន្លែ ផ្លែឈើ និងងូតទឹកឲ្យវា ឲ្យតែចំណី និងស្មៅស្ងួត និងជូតខ្លួនដោយសាប៊ូស្ងួត និងកន្សែងសើម មានសុវត្ថិភាពជាង។
  • ៥. អាកាសធាតុ៖ ទន្សាយត្រូវការកន្លែងត្រជាក់ អាចសីតុណ្ហភាពក្រោម ៣០អង្សាសេ។

  • ៦. សំឡេង៖ ដូចរៀបរាប់ខាងលើ ទន្សាយមិនចូលចិត្តសំឡេងគំហក ឬក្ដុងក្ដាំងអីទេ ដូច្នេះបើអាចចាក់ចម្រៀងសង់ទីម៉ង់ឲ្យវាស្ដាប់ គឺវាដេកលក់ស្រួល។

  • ៧. ដេក៖ ទន្សាយចូលចិត្តដេកនៅពេលថ្ងៃ និង ពេលយប់ ហើយពេលព្រឹក និង រសៀល ជាពេលវាលេងច្រើន។

  • ៨. ផ្ទះទន្សាយ៖ ដោយសារវាគិតពីសុវត្ថិភាព ទន្សាយចូលចិត្តនៅក្នុងរន្ធ ឬកន្លែងចង្អៀត ដូច្នេះគួរធ្វើកូនផ្ទះឲ្យវា ដើម្បីឲ្យវាមានសុវត្ថិភាព។
  • ៩. អនាម័យ៖ ទន្សាយត្រូវការកន្លែងស្អាត ដូច្នេះ អ្នកចិញ្ចឹម ត្រូវសម្អាតយ៉ាងតិច ២ ទៅ ៣ដង ក្នុង១ថ្ងៃ កុំឲ្យមានក្លិនលាមក់វា។

  • ១០. ឧបករណ៍លេង៖ ទន្សាយចូលចិត្តលេងដូចកូនក្មេង គួរដាក់របស់របរលេងឲ្យវា ប្រភេទជារបស់ដែលអាច កកេរបាន។

  • ១១. ថែទាំផ្នែកវេជ្ជសាស្រ្ត ៖ ការថែទាំដោយវេជ្ជសាស្រ្ត ត្រូវតែមាន ដូចសត្វចិញ្ចឹមដទៃ នៅពេលទន្សាយរាគ ឈឺភ្នែក អង្កែ ត្រូវទិញថ្នាំ ឬឲ្យគ្រូពេទ្យសត្វឲ្យថ្នាំលេប-ផឹក ឬចាក់៕

ចំណុចខាងលើគ្រាន់តែត្រួសៗប៉ុណ្ណោះ ដូច្នេះមុននឹងសម្រេចចិត្តចង់ចិញ្ចឹមទន្សាយ ត្រូវស្វែងយល់អំពីព័ត៌មានឲ្យបានច្រើនពីវា ដើម្បីចិញ្ចឹមទៅមានអាយុវែង មិនងាយងាប់។

អ្នកនាង មុន្និកា បានបន្ថែមទៀតថា បទពិសោធន៍ខាងលើ ធ្លាប់ឆ្លងកាត់ទាំងត្រូវ និងខុស ដែលបានពីបទពិសោធន៍ផ្ទាល់អំឡុងពេលចិញ្ចឹម និងបានចូលរួម ក្រុមអ្នកស្រឡាញ់ទន្សាយ ដែលសមាជិកក្នុងក្រុមបានចែករំលែកជាញឹកញាប់ នៅក្នុងក្រុម (Group) ដែលជាទុនដ៏សំខាន់នៅក្នុងការស្វែងយល់ធ្វើឲ្យការចិញ្ចឹមទន្សាយមានសុខភាបល្អ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី