- 2020-07-21 02:54:55
- ព័ត៌មាន
សោកស្ដាយ! សត្វរមាសដ៏កម្រ៩ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌា
- 2020-07-21 02:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ! សត្វរមាសដ៏កម្រ៩ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌា
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌាកំពុងជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅតាមបណ្ដារដ្ឋមួយចំនួនដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងផ្លាស់ប្ដូរទីលំនៅអស់ជាច្រើននាក់។
គិតត្រឹមម្សិលមិញមនុស្សប្រមាណជាង៨០នាក់បានស្លាប់បាត់បង់ជីវិត និងជាង២លាននាក់ផ្សេងទៀតត្រូវអាជ្ញាធរជន្លៀសទៅរកទីទួលសុវត្ថិភាព។ រឿងដ៏គួរឲ្យសោកស្ដាយមួយទៀតគឺអាជ្ញាធរឥណ្ឌាបានរកឃើញសាកសពសត្វរមាសដ៏កម្រចំនួន៩កាលដែលទំនងជាលង់ទឹកស្លាប់ដោយសារគ្រោះទឹកជំនន់។
គ្រោះទឹកជំនន់បានក្លាយជាបញ្ហាថ្មីមួយទៀតនៅឥណ្ឌា ស្របពេលរដ្ឋដែលមានប្រជាជនច្រើនជាងគេទី២នៅលើពិភពលោកមួយនេះកំពុងតែផុងខ្លួនក្នុងវិបត្តិកូវីដ១៩ ដែលបច្ចុប្បន្នមានអ្នកឆ្លងរហូតដល់ ១,១២លាននាក់ និងអ្នកស្លាប់ជាង ២,៧ម៉ឺននាក់៕