- 2020-07-23 03:57:48
- សេដ្ឋកិច្ច
សម្ដេចហ៊ុនសែន បញ្ជាក់អំពីមាស ដែលជាទុនបម្រុងរបស់ជាតិ
- 2020-07-23 03:57:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចហ៊ុនសែន បញ្ជាក់អំពីមាស ដែលជាទុនបម្រុងរបស់ជាតិ
ចន្លោះមិនឃើញ
មួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាស ដែលជាទុនបម្រុងរបស់ជាតិ។
ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិត ពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ១៩ ព្រោះមិនដែលឮលោកហ៊ុន សែននិយាយពីមាសនេះទៀតទេ។
ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។
ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោនតែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕