• 2020-09-09 02:16:42
  • ព័ត៌មាន

សត្វទង់ប្រផេះ និងសត្វត្រដក់ធំ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ

  • 2020-09-09 02:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ជាប្រភេទសត្វស្លាបរស់នៅក្នុងតំបន់ដីសើម ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។

សត្វទង់ប្រផេះ(Spot-billed Pelican) មានកម្ពស់ចន្លោះ ១២៧-១៤០ស.ម ត្រូវបានចាត់ជាប្រភេទ «ជិតទទួលរងគ្រោះថ្នាក់ NT» និងសត្វត្រដក់ធំ(Greater Adjutant) មានកម្ពស់ចន្លោះ ១៤៥-១៥០ស.ម ត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន សហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ ៤០ប្រភេទផ្សេងគ្នា ក្នុងនោះ ក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ។

ប្រភព ៖ ក្រសួងបរិស្ថាន

មតិយោបល់