• 2020-10-07 01:20:07
  • សុខភាព

ក្រសួងសុខាភិបាលច្រានចោលការចុះផ្សាយអំពីវិធីព្យាបាលជំងឺគ្រុនឈិក តាមបែបបុរាណមួយ

  • 2020-10-07 01:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល​ សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ​ ឫចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះជាការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានសរសេរនៅក្នុងបណ្ដាញ Telegram កាលពីព្រឹកថ្ងៃទី ០៧ ខែតុលា ២០២០។

«សុំបងប្អូនមានការប្រុងប្រយ័ត្ន​ បើមានបញ្ហាសុខភាព​ ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក​»។ នេះជាការលើកឡើងបន្ថែមពី លោកជំទាវ ឱ វណ្ណឌីន។

ខ្លឹមសារដែលបានចែកចាយលើបណ្ដាញសង្គម ដោយបានសរសេរលើក្រដាសសៀវភៅថា ថ្នាំខ្មែរ-ព្យាបាលគ្រុនឈិ បងប្អូន

  • ១. យកជីស្លឹកត្រចៀកជ្រូក៧ ផ្លែ

  • ២. ផ្លែចេកណាំវ៉ាខ្ចី ២ផ្លែ

  • ៣. ដូងខ្ចី ១ផ្លែ

បញ្ជាក់ ជី និងចេកណាំវ៉ា បុកចូលគ្នា លាយជាមួយទឹកដូង ផឹកឲ្យបាន៣ថ្ងៃ ជាហ្មង!៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់