• 2020-10-11 02:20:27
  • សុខភាព

មូលហេតុដែលអាចឲ្យស្ត្រីមួយចំនួនមករដូវមិនទៀង និងវិធីបង្ការ

  • 2020-10-11 02:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ មនុស្សស្រីអាចនឹងមានរដូវនៅចន្លោះអាយុពី ១០ ទៅ១៥ឆ្នាំ ដែលបញ្ជាក់ថាមនុស្សស្រីនោះពេញវ័យ ឬក៏គេថាច្រើនហៅថា «ពេញក្រមុំ» ។ បើតាមធម្មតា វដ្ដរដូវរបស់មនុស្សស្រីនីមួយៗ មានរៀងរាល់ ២៨ថ្ងៃម្តង ដែលអាចមានពី៥ ទៅ៧ថ្ងៃ។

ដើម្បីឲ្យច្បាស់ថា រដូវអ្នកមកទៀង ឬក៏អត់ អ្នកអាចចាប់ផ្តើមរាប់ថ្ងៃបន្ទាប់ពីអ្នកអស់រដូវ ប្រសិនបើខែបន្ទាប់អ្នកមករដូវ មុន ឬក្រោយ ៧ថ្ងៃ នៃ ២៨ថ្ងៃរបស់វដ្ដរដូវ ៣-៤ ខែជាប់គ្នា ឬអ្នកមករដូវត្រឹមតែ ២ថ្ងៃ ឬក៏លើស ៨ថ្ងៃនោះ អ្នកកំពុងតែមានបញ្ហារដូវមិនទៀងហើយ។

មូលហេតុដែលអាចកើតមាននូវបញ្ហារដូវមិនទៀង ដែលមនុស្សស្រីគ្រប់គ្នាអាចនឹងជួបប្រទះនោះគឺ ៖

១. ការហាត់ប្រាណជ្រុល ៖ នៅពេលដែលអ្នកធ្វើសកម្មភាពជ្រុល ដែលបានធ្វើឲ្យអ្នកចំណាយកម្លាំង លើសពីអ្វីដែលអ្នកមាន អាចបង្កឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ អ័រម៉ូនប្រែប្រួលផងដែរ ។

២. បញ្ហាផ្លូវអារម្មណ៍ (ស្ត្រេស) ៖ នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ គិតច្រើន ដែលអាចឲ្យអ្នកគេងមិនលក់ វាអាចប៉ះពាល់ដល់អ័រម៉ូន មិនអាចមករដូវដូចពេលធម្មតា។

៣. ប្រតិកម្មថ្នាំ ៖ ការលេបថ្នាំសម្រកទម្ងន់ ថ្នាំពន្យារកំណើត ឬ ប្រើប្រាស់ឧបករណ៍ពន្យារកំណើតណាមួយ អាចធ្វើឲ្យបង្អាក់ភាពសកម្ម នៃវដ្ដរដូវ ដែលពេលខ្លះអាចមានរដូវតិច និងខែខ្លះមិនមានតែម្តង។ ប្រសិនបើសុខភាពរបស់មនុស្សស្រីនោះខ្សោយ វាក៏អាចបង្កឲ្យមនុស្សស្រីនោះគ្មានកូនរហូតបាន។

៤. វ័យ ៖ ជាធម្មតា ២ឆ្នាំដំបូង នៃការមករដូវ មនុស្សស្រីជាច្រើនអាចនឹងមានការមករដូវលើសកាលកំណត់ ច្រើនៗ និង ២ឆ្នាំចុងក្រោយ នៃការមករដូវ ក៏អាចកើតមានបញ្ហារាំងរដូវ ឬតិចជ្រុលផងដែរ។

៥. របបអាហារ ៖ ប្រសិនបើមនុស្សស្រី មិនសូវបានញ៉ាំអាហារដែលមានជីវជាតិ ទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ តែបែរជាញ៉ាំអាហារដែលមានជាតិខ្លាញ់ ម្ហូបបំពង ទៅវិញនោះ វាអាចបង្កការរំខានដល់ការមករដូវដែរ។

ប្រសិនបើអ្នកមានរដូវមិនទៀង យូរខែ យូរឆ្នាំមកហើយ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដែលមានជំនាញ ដើម្បីព្យាបាលទាន់ពេលវេលា ជៀសវាងមានជំងឺគ្រោះថ្នាក់ផ្សេងៗ។

ក្នុងករណីដែលអាចទើបតែមានបញ្ហាមករដូវមិនទៀង ទើបតែប៉ុន្មានខែចុងក្រោយនេះទេ អ្នកអាចផ្លាស់ប្តូរទម្លាប់រស់នៅ និងរបបអាហារដូចជា៖

  • បន្ធូរអារម្មណ៍ដោយការហាត់យូហ្គា

  • មិនប្រើកម្លាំងអស់ពីខ្លួន ៖ ដែលអាចធ្វើឲ្យវិលមុខ ឬ ឈឺក្បាល បាត់បង់ជំហរ...

  • គេងឲ្យបានគ្រប់គ្រាន់ ៖ គួរគេងឲ្យស្កប់ស្គល់ មួយយប់ឲ្យបានយ៉ាងហោចណាស់ ៦ម៉ោង ទៅ ៨ម៉ោង ចូលគេងមុនម៉ោង ១០យប់

  • មិនត្រូវបង្អត់អាហារខ្លួនឯង ៖ ញុំាអាហារ ៣ពេលរាល់ថ្ងៃ ឲ្យទៀងទាត់

  • ញ៉ាំអាហារដែលមានជីវជាតិមានទាំងសាច់ ត្រី បន្លែ និងផ្លែឈើ ៖ របបអាហារត្រឹមត្រូវជួយឲ្យសុខភាពល្អ គឺគួរមានបន្លែង ឲ្យបានយ៉ាងហោច ៣ ឬ ៥ក្រាម ក្នុងមួយពេល

  • ផឹកតែខ្ញី ទឹកប្រទាលកន្ទុយក្រពើ នៅពេលដែលមានរដូវ

  • ពិភាក្សាជាមួយពេទ្យដែលមានជំនាញឲ្យបានច្បាស់លាស់នូវរាល់ការប្រើវិធីពន្យារកំណើត ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Everydayhealth សុភារម្យ

មតិយោបល់
អត្ថបទថ្មី