• 2020-10-19 03:49:41
  • ការអប់រំ

តើមិត្តល្អ និងមិត្តធម្មតា ខុសគ្នាដូចម្តេច ?

  • 2020-10-19 03:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របស់ល្អមិនចាំបាច់អួតអំពីបរិមាណនោះទេ ប៉ុន្តែគេនិយាយ អំពីគុណភាព។ មានមិត្តច្រើន ក៏មិនប្រាកដថាល្អជាងមិត្តតិចដែរ សំខាន់គឺអ្នកមានមិត្តល្អ។ ក្នុងពិធីខួបកំណើតរបស់អ្នក មានមិត្តភក្តិជាច្រើនចូលរួម ហើយពេលថតដាក់តាមហ្វេសប៊ុក ក៏មានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ស្ទើរមិនអស់ ក៏អាចធ្វើឱ្យយើងអរស្ទើររីកថ្លើម។ ប៉ុន្តែពេល ដែលអ្នកមានទុក្ខ ឬពេលដែលអ្នកអស់ប្រយោជន៍សម្រាប់គេវិញ តើមានមនុស្សប៉ុន្មាននាក់ដែលនៅក្បែរអ្នក?ដូចពាក​​្យមួយនិយាយថា“មិត្តភក្តិផឹកស៊ីងាយរក ប៉ុន្តែមិត្តភក្តិស្លាប់រស់ពិបាករកណាស់” ។

មិត្តល្អ និងមិត្តធម្មតា គឺខុសគ្នា។ មិត្តធម្មតា នៅក្បែរអ្នកតែក្នុងពេលរីករាយ ពេលផឹកស៊ីសប្បាយ ពេលដើរលេង ពេលអ្នកជោគជ័យ ឬពេលដែលអ្នកមានប្រយោជន៍សម្រាប់គេប៉ុណ្ណោះ ហើយពួកគេអាចនឹងបាត់មុខពេលអ្នកចួបបញ្ហា។ ហើយមិត្តធម្មតាមួយប្រភេទទៀត ត្រឹមតែចង់ឱ្យបញ្ហាបាត់ពីរូបអ្នកឬមិនចង់ឱ្យអ្នកចួបបញ្ហានោះតែប៉ុណ្ណោះ។

ប៉ុន្តែដោយឡែក សម្រាប់មិត្តល្អវិញ គឺជាអ្នកដែលតែងតែនៅក្បែរ (មិនដែលបាត់មុខ) នៅពេលអ្នកមានបញ្ហា។ គេនៅជាមួយអ្នកដោយមិនទាមទារអ្វីពីអ្នកឡើយ ប៉ុន្តែព្រួយបារម្ភតែពីអ្វីដែលគេចង់ឱ្យអ្នក។ គេទៅរកអ្នក ទោះបីអ្នកមិនបានសុំគេឱ្យជួយក៏ដោយ។ គេនឹងជួយអ្នកដោយគ្មានគិតពីប្រយោជន៍អ្វីទាំងអស់ ឬជួយដោយគ្មានលក្ខខណ្ឌ។

មិត្តល្អ ដូចជាគ្រាប់ពេជ្រអ៊‍ីចឹង! ពិបាកជួបណាស់ ប៉ុន្តែបើទទួលបានវិញ គឺពិតជាសំណាងណាស់។ ដូចនេះ សូមថែរក្សាមិត្តល្អរបស់អ្នកឱ្យបាន។ តើត្រូវថែតាមរបៀបណា? គឺធ្វើជាមិត្តដ៏ល្អរបស់គេវិញ៕

ប្រភព៖ អ្នកពិពន្ធ ឈុំ សីហា

មតិយោបល់
អត្ថបទថ្មី