• 2020-11-09 23:41:06
  • ព័ត៌មាន

​ព្រឺ​សម្បុរ​​! ពេល​ដឹង​អត្ថន័យឈ្មោះ​ដើម​ របស់​រាជធានី​ភ្នំពេញ​ កាល​កកើត​ដំបូង​ភ្លាម​

  • 2020-11-09 23:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​គ.ស ១៤៣១ ព្រះ​បាទ​បរម​រាជា​ចៅ​ពញាយ៉ាត ទ្រង់​បាន​លើក​រាជា​ធានី​ទៅ​តាំង​នៅ​ទួល​បាសាក្នុងខេត្ត ស្រី​ស​ឈរ​វិញ តែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់ ៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាឱ្យលើករាជធានី​ពី​ទួល​បាសាន​ទៅ​តាំង​នៅ​ក្រុង​ភ្នំពេញ​វិញ នៅ​លើ​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ច្រាបឈាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ ចៅ​ពញា​តេជោ ចៅហ្វាយស្រុក ខេត្តសំរោងទង ឱ្យកេនរាស្ត្រលើកដីទៅចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំ និងក្នុងរាជវាំង ។ ទី​ដែល ចៅ​ពញា​តេជោ ឱ្យរាស្រ្តជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេឈ្មោះថា បឹង​តេជោ តរៀងមក គឺ​ដី​ត្រង់​ផ្សារ​ថ្មី​សព្វថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​ចៅ​ពញាយ៉ាត​ ទ្រង់បញ្ជាឱ្យជីកគូ និង​លើក​ដី​ជា​កំពែង​តាំង​ជា សើន ជាបន្ទាយព័ទ្ធជុំវិញរាជធានី ។ ដូច្នេះ នៅទិសខាងត្បូងគឺ ព្រែក​តាកែវ ខាងលិច ព្រែក​អូគរ ខាងជើង ព្រែក​ពោងពាយ ឬ ព្រែកចិនដំដែក។ ក្រៅពីមុខងារការពារក្រុង ព្រែកទាំងនោះនៅមានមុខងារសំខាន់ម៉្យាងទៀតគឺយកទឹកសំរាប់ឱ្យរាស្ត្រធ្វើស្រែនៅទិសខាងលិច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា "ក្រុងចតុមុខមង្គល សកល​កម្ពុជា​ធិបតី សិរីធរ បវរ ឥន្ធបត្តបុរី រដ្ឋរាជ  សីមា មហានគរ" ប្រែ​ថា​ "ទី​នៃ​ទន្លេ​មុខ​បួន ដែល​ផ្ដល់​សេចក្ដី​សុខ​ចម្រើន​​ស្រី​សួស្ដី នៃ​នគរ​កម្ពុជា​ជា​ម្ចាស់​លើស​គេ ជា​ទី​ឋាន​ព្រះ​ឥន្ទ្រ​ដ៏​ថ្លៃ​ថ្លា​លើស​លែង នៃ​នគរ​ដ៏​មហា​ធំ​ធេង"។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេ​ចតុមុខ​វិញ​ដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់