• 2020-11-11 09:07:25
  • ព័ត៌មាន

ពាក្យ«ព្រះករុណាពិសេស» និង«អង្គម្ចាស់ជីវិតលើត្បូង» ប្រើចាប់ពីពេលណាមក?

  • 2020-11-11 09:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ «ព្រះករុណាពិសេស» និង**«អង្គម្ចាស់ជីវិតលើត្បូង»** គឺត្រូវបានបង្កើតក្នុងឆ្នាំ១៨៤៨ ក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ព្រះបរមកោដ្ឋ នេះបើយោងតាមឯកសាររបស់មជ្ឍមណ្ឌលឯកសារកម្ពុជា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជាសតវត្សរ៍ទី១នៃគ្រិស្គសករាជរហូតមក» របស់អ្នកនិពន្ធ អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំនៅកម្ពុជា ដែលបោះពុម្ភនៅឆ្នាំ១៩១៤។

ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ព្រះបរមកោដ្ឋ រូបថត៖ Royal du Cambodge

នៅត្រង់ឃ្លាមួយនៃឯកសារនោះបានសរសេរថា «នៅឆ្នាំ១៨៤៨ ទ្រង់បានសម្រេចប្តូរពិធីការឲ្យគេហៅ ព្រះរាជាថា “ព្រះករុណពិសេស” និង “ អង្គម្ចាស់ជីវិតលើត្បូង” វិញ។»

ឃ្លារបស់អ្នកនិពន្ធ អាដេម៉ារ ឡឺក្លែរ សរសេរក្នុងសៀវភៅ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជាសតវត្សរ៍ទី១នៃគ្រិស្គសករាជរហូតមក»

ពាក្យថា «ព្រះករុណាពិសេស» និងពាក្យ «អង្គម្ចាស់ជីវិតលើត្បូង» គឺជាព្រះរាជសព្ទដែលមន្ត្រី ក៏ដូចប្រជានរាស្ត្រថ្វាយបង្គំទៅព្រះមហាក្សត្យដែលកំពុងសោយរាជ្យដោយជំនួសពាក្យព្រះរាជា និងព្រះនាមព្រះមហាក្សត្យអង្គនោះ។ ឧទាហរណ៍៖ ទូលព្រះបង្គំជាខ្ញុំករុណាសូមថ្វាយបង្គំព្រះករុណពិសេស ឬព្រះករុណាថ្លៃពិសេស និងខ្ញុំករុណាសូមថ្វាយបង្គំអម្ចាស់ជីវិតលើត្បូង ឬព្រះករុណជាអម្ចាស់ជីវិតកម្កល់លើត្បូង។ តែនាពេលបច្ចុប្បន្នរាជសព្ទនៃពាក្យនេះបានប្រើពាក្យ «ព្រះករុណាថ្លៃវិសេស» «ព្រះករុណជាអម្ចាស់ជីវិតលើត្បូង»វិញ។

វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បញ្ជាក់ថា ពាក្យ ពិសេស និងវិសេស គឺជាពាក្យតែមួយទេ តែពាក្យនេះមានន័យច្រើន។

លិខិតថ្វាយព្រះពររបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមានពាក្យ «ព្រះករុណាថ្លៃវិសេស»៖

ខាងក្រោមនេះពាក្យន័យដូចនឹងពាក្យ**«ព្រះរាជា»**៖

  • ព្រះ​ករុណា​

-​ ព្រះ​ករុណា​ជាអម្ចាស់​

-​ ព្រះ​ករុណា​ជាអម្ចាស់​លើ​ត្បូង​

-​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​

-​ ព្រះចមចក្រពង្ស

-​ ព្រះ​ចក្រ​ពត្រាធិរាជ

-​ ព្រះ​ចៅ​ក្រុង​កម្ពុជា​

-​ ព្រះ​ចៅ​ផែន​ដី​

-​ ព្រះ​នរបតី

-​ ព្រះ​នរិន្ទនរបតី

-​ ព្រះ​បរម​នាថ​

-​ ព្រះ​បរម​ពិត្រ

-​ ព្រះ​ភូ​ធរ

-​ ព្រះ​មហាក្សត្រ​

-​ ព្រះ​មហាក្សត្រាធិរាជ

-​ ព្រះ​រាជា​ធិរាជ

-​ ព្រះ​សម្មតិ​ទេព​

-​ ហ្លួង

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់