• 2020-12-22 02:11:06
  • ព័ត៌មាន

កម្ពុជាចុះត្រជាក់ខ្លាំង អាចមានភ្លៀងលាយឡំ នឹងខ្យល់បោកបក់ រហូតដល់ចុងខែនេះ

  • 2020-12-22 02:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និង ភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី ២៣ ។ នៅថ្ងៃទី ២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

  • បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នៅថ្ងៃ២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២°C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C ។

  • តំបន់ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននៅថ្ងៃទី ២៣-២៥ ខែធ្នូ មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មាន ១៧-២០ °C និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧ °C។

  • តំបន់មាត់សមុទ្យនៅថ្ងៃទី ២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាច នឹងមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់