- 2021-01-06 01:04:37
- ព័ត៌មាន
ស្អាតណាស់! កំពង់ផែទេសចរណ៍ខ្នាតយក្សនៅកំពត រចនាតាមរាងផ្កាមួយរបស់ខ្មែរ
- 2021-01-06 01:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតណាស់! កំពង់ផែទេសចរណ៍ខ្នាតយក្សនៅកំពត រចនាតាមរាងផ្កាមួយរបស់ខ្មែរ
ចន្លោះមិនឃើញ
គម្រោងកំពង់ផែទេសចរណ៍ថ្មីខ្នាតយក្សរបស់ខេត្តកំពត បច្ចុប្បន្នសម្រេចការសាងសង់បានលើសពី៥០%ហើយខណៈការបញ្ចប់ការសាងសង់អាចនឹងយឺតជាងផែនការធ្លាប់បានគ្រោងទុកដោយសារវិបត្តិកូវីដ ១៩។
កំពង់ផែនេះមានបណ្តោយ ៣០០ ម៉ែត្រ និងមានសមត្ថភាពអាចឲ្យផ្ទុកនាវាដឹកអ្នកដំណើរចំណុះពី ៣០០ ទៅ ៤០០ នាក់ចូលចតបាន។ កំពង់ផែទេសចរណ៍កំពតគ្រោងចំណាយប្រាក់ ១០ លានដុល្លារអាមេរិកសាងសង់លើទំហំផ្ទៃដី៤ហិកតា និងមានជម្រៅ ៤,៥ម៉ែត្រ។
ខេត្តកំពតមានកំពង់ផែចំនួន៤ រួមមានកំពង់ផែ វិញហួរ មានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ កំពង់ផែឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ និងទី៤គឺ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះតែម្ដង។
ស្ថាបត្យកម្មសំណង់កំពង់ផែអន្តរជាតិកំពតត្រូវបានរចនាប្លង់ទៅតាម ផ្ការំដួលដែលជាផ្កាអត្តសញ្ញាណជាតិខ្មែរ។ ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំ មកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ ផ្ការំដួលមាន ៦ត្របក រៀងគ្នាជា ២ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណៈស្រួច៕