• 2021-01-19 08:25:13
  • ព័ត៌មាន

មូលហេតុ​ដែល​មាន​ប្រទេស​១០​លើ​ពិភពលោក​ ដែល​មិនទាន់​មាន​កូ​វីដ​សូម្បី​១​​ករណី​

  • 2021-01-19 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​១៩​ មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដោយ​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន​ និង​បន្ត​ឆ្លង​ទៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។​

​អ្នក​ឆ្លងកូវី​ដ​ចំនួន ៩៥ លាន​នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ទូទាំង​ពិភពលោក ហើយ កូវីដ​​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ទ្វីប​ទាំង​៧ រួម​ទាំង​ទ្វីប​អង់តាក់ទិក​ដែល​សំបូរ​ទៅ​ដោយ​ទឹកកក​ផង។​ យ៉ាង​ណា​​មាន​ប្រទេស​ចំនួន ១០​នៅ​មិនទាន់​​មាន​ករណី​កូ​វីដ​នៅឡើយ​​។

បណ្តា​ប្រទេស​ដែល​អាច​រួចផុត​ពី​​កូវីដ​ភាគ​ច្រើន​​គឺជា​ប្រទេស​ដី​​កោះ​ដាច់ស្រយាល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ និង​បាន​ចាត់​វិធានការ​បិទ​ប្រទេស​ភ្លាម​ៗ និង​មាន​ច្បាប់​តឹងរ៉ឹង​បំផុត​។​ ​ប្រទេស​ទាំង​១០ នោះ​រួមមាន Palau. Micronesia. Marshall Islands. Nauru. Kiribati. Solomon Islands. Tuvalu. និង Samoa៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់