• 2021-05-07 05:35:12
  • ព័ត៌មាន

ប្រកាសថ្ងៃនេះ ១០ ភូមិក្នុងសង្កាត់ទាំងនេះ រកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ នៅភ្នំពេញ

  • 2021-05-07 05:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០៧ ឧសភា នេះ យោងតាមប្រភពព័ត៌មានដែលទទួលបានពីអនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញភូមិចំនួន ១០ ដែលកំពុងរងការរាតត្បាតយ៉ាងខ្លាំងពីជំងឺកូវីដ១៩ និងមានចំនួនអ្នកឆ្លងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ។

ភូមិដែលបានបង្ហាញនោះ សុទ្ធតែជាភូមិ ដែលស្ថិតនៅក្នុងតំបន់ក្រហម មានដូចជា ៖

១. ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ

២. ភូមិត្រពាំងថ្លឹង១/២/៣/៤​ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

៣. ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ

៤. ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

៥. ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ

៦. ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

៧. ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ

៨. ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ

៩. ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ

១០. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

ដោយភូមិទាំង ១០ ខាងលើសុទ្ធតែជាភូមិដែលមានការឆ្លងរាលដាលខ្ពស់ពីជំងឺកូវីដ១០ ដូច្នេះសូមឲ្យបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥។ ​ជាពិសេស សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់