- 2022-01-09 07:55:00
- ព័ត៌មាន
បណ្ណាល័យជាតិពីមុនជាកន្លែងចិញ្ចឹមជ្រូក និងមាន់[បណ្តុំរូបថត]
- 2022-01-09 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ណាល័យជាតិពីមុនជាកន្លែងចិញ្ចឹមជ្រូក និងមាន់[បណ្តុំរូបថត]
ចន្លោះមិនឃើញ
បណ្តាល័យជាតិដែលជាឃ្លាំងផ្ចុកឯកសាររបស់ជាតិកម្ពុជាធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងចិញ្ចឹមជ្រូកនិងមាន់អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបប្រល័យពូជសាសប៉ុលពត។ បើយោងតាមសៀវភៅ «មគ្គុទ្ចេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» ដោយម៉ូរិត្យ ហ៊ែននីង វ៉ាល់ទ័រ កូឌីទែក។
កសាងឡើងដោយស្ថបត្យករជនជាតិបារាំងលោក លូវីស សូសុង (Louis Chauchon) បណ្ណាល័យដែលមានទីតាំងស្ថិតនៅខណ្ឌដូនពេញនេះត្រុវបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩២៤ គិតមកដល់បច្ចុប្បន្នមានអាយុ៩៨ឆ្នាំហើយ។ អគារបុរាណនេះ មានរចនាបថបុរាណបែបនេអូ-ក្លាសិក (Neo-Classic) និងមានរូបរាងប្រែហែលនឹងប្រាសាទបុរាណមួយនៅប្រទេសក្រិចបច្ចុប្បន្ន។ មានទំហំប្រហែល ៨ x ៣០ម៉ែត្រ មានបន្ចប់រដ្ឋបាល និងបន្ចប់អានតូចៗ។ ថ្វីត្បិតតែមានរចនាបថបែបនេអូក្លាសិកអគារនេះមានធាតុតុបតែងលម្អបែបខ្មែរផងដែរ។ រូបសំណាកព្រះវិស្ពុស្ថិតនៅខាងស្តាំនៃអគារ ដែលតំណាងឲ្យនិមិត្តរូបនៃចំណេះដឹង និងភាពវៃឆ្លាត ចំណែកជញ្ជាំងផ្នែកខាងឆ្វេងមានក្បាច់ផ្កាភ្ញីពីប្រាសាទបុរាណនៅកម្ពុជា។
បច្ចុប្បន្នបណ្ណាល័យមានសភាពតូចចង្អៀតដោយទីធ្លាទាំងមូលត្រូវបានប្រើប្រាស់ទៅជាកន្លែងចតរថយន្តទូទៅ ហាងកាហ្វេល្បី ហាងបាយ និងជាកន្លែងក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារប្រមូលផ្តុំគ្នាទៅវិញធ្វើឲ្យបាត់បង់តម្លៃនិងភាពស្ងប់ស្ងាត់សំរាប់អ្នកចូលចិត្តអានសៀវភៅ និងអ្នកសិក្សាស្រាវជ្រាវនានាដែលគេចវេសពីការរំខាន់។