• 2022-04-29 07:20:11
  • ព័ត៌មាន

ក្រោយ​ត្រូវ​រុស្សីព្រមាន! អង់គ្លេស​ថា ខ្លួន​មាន​នាវា​មុជទឹកនុយក្លេអ៊ែរ​លាក់​ខ្លួន​ក្រោម​ទឹក​ជ្រៅ​កំពុងរង់ចាំ​!

  • 2022-04-29 07:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួងការពារជាតិ Ben Wallace បាននិយាយថា គាត់មិន "តក់ស្លុត" ចំពោះការគំរាមកំហែងរបស់ពូទីននោះទេ ហើយបានព្រមានថា ចក្រភពអង់គ្លេសមាននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ "នៅក្រោមទឹកជ្រៅ លាក់ខ្លួន រង់ចាំ ក្នុងករណីដែលអង់គ្លេសត្រូវការការពារ"។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃនេះ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានចេញនូវតម្រុយនុយក្លេអ៊ែរដ៏ក្តៅគគុកចុងក្រោយបង្អស់របស់គាត់។ លោក Ben Wallace បានព្រមានថា នាវិកនៃនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសថា "នៅក្រោមទឹកជ្រៅ លាក់ខ្លួន រង់ចាំ ក្នុងករណីដែលអង់គ្លេសត្រូវការការពារ"។

ប្រធានាធិបតីរុស្ស៊ីកាលពីម្សិលមិញបានព្រមានថាគាត់នឹងបង្កើនការសងសឹក "លឿនដូចផ្លេកបន្ទោរ" ប្រសិនបើលោកខាងលិចធ្វើអន្តរាគមន៍នៅអ៊ុយក្រែន។ "យើងមានអាវុធ​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​យើងនឹងប្រើវាប្រសិនបើចាំបាច់"។

ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ Ben Wallace បាននិយាយថា "ខ្ញុំមិនគិតថា [ពូទីន] នឹង" ប្រើអាវុធនុយក្លេអ៊ែរនោះទេ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ទារិកា

មតិយោបល់