• 2022-06-11 01:00:00
  • ព័ត៌មាន

ធ្លាប់ទៅឬនៅ? នេះហើយប្រាសាទ​អង្គរវត្តចម្លង ដ៏​សែន​ស្រស់​ស្អាត នៅភូមិត្រពាំងរពៅ​ ខេត្ត​កំពត

  • 2022-06-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រាសាទ​អង្គរវត្តចម្លង ដ៏​សែន​ស្រស់​ស្អាតមួយ ត្រូវបានសាងសង់នៅភូមិត្រពាំងរពៅ​ ខេត្ត​កំពត មានទំហំធំល្មមដែលក្លាយជាទីគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរ និងអ្នកប្រើប្រាស់អ៊ីនធឺណែត។

បើទោះជាទំហំប្រាសាទមានលក្ខណៈមិនធំដូចប្រាសាទអង្គរវត្តពិតប្រាកដ ប៉ុន្តែទំហំនេះគឺសមល្មមក្នុងស្ថានភាពជាលក្ខណៈប្រាសាទចម្លង ដែលអាចឲ្យអ្នកទេសចរផ្ដិតយករូបភាព នៅពេលទៅទស្សនាកម្សាន្តក្នុងខេត្តកំពត។ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច ពិតប្រាកដគឺ មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប។

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី២ ក្នុងសតវត្សទី១២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក៕

អត្ថបទ៖ សៀនហួរ

មតិយោបល់