• 2024-04-30 13:13:37
  • ព័ត៌មាន

ក្រសួង​អប់រំ​ប្រកាស​ផ្លាស់ប្ដូរ​ម៉ោង​រៀន​ ស្រប​ពេល​អាកាសធាតុ​ក្ដៅ

  • 2024-04-30 13:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡាប្រកាស​ផ្លាស់ប្ដូរ​ម៉ោង​បង្រៀន និង​រៀន ស្រប​ពេល​អាកាសធាតុក្ដៅ​ហែង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​លិខិត​របស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់​រំ យុវជន និង​កីឡា នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។

រូបតំណាង

ក្នុង​លិខិត​របស់​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ទៅ​កាន់​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​-ខេត្ត​ខាង​លើ​នេះ​បាន​ឱ្យ​ដឹង​ថា ដើម្បី​ទប់​ស្កាត់​ហានិភ័យ និង​ជំងឺ​ផ្សេងៗ ខាង​ក្រសួង​ស្នើ​ឱ្យគណៈគ្រប់គ្រង​សាលា​ទាំង​អស់​ឱ្យ​ផ្លាស់ប្ដូរ​ម៉ោង​សិក្សា​ដោយ​ ព្រឹក​ចូល​រៀន​ម៉ោង ៧ ហើយ​ចេញ​ម៉ោង ១០ ចំណែក​ឯ​ពេល​ថ្ងៃ ចូល​រៀន​ម៉ោង​ ២ល្ងាច និង​ចេញ​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង ៥ល្ងាច។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​មួយ​ម៉ោង​សិក្សា សិស្ស​ត្រូវ​ចេញ​លេង ១៥នាទី។

បន្ថែម​ពី​នេះ​ទៀត ករណី​អាកាសធាតុ​ក្ដៅ​ខ្លាំង​លើ​ស​ពី​ការ​គ្រប់គ្រង​បាន គ្រឹះស្ថាន​សិក្សា​នានា​មាន​សិទ្ធិ​សម្រេច​ចាត់ចែង​តាម​ស្ថានភាព​ជាក់ស្ដែង។

សូម​ជម្រាប​ផង​ដែរ​ កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នានា​កំពុង​តែ​ជួប​នៅ​រលក​កម្ដៅ​នៅ​ក្នុង​ខែ​មេសា​នេះ។ បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ឧត្តុនិយម និង​ធនធាន​ទឹក​កម្ពុជា ស្រុក​ខ្មែរ​អាច​នឹង​ក្ដៅ​រហូត​ដល់​មាន​សីតុណ្ហភាព ៤៣អង្សាសេ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់