• 2024-05-07 13:34:02
  • ព័ត៌មាន

មក​ដឹង​ពី​រលក​កម្ដៅ​នៅទី​ក្រុង​ធំៗ​ក្នុងតំបន់​អាស៊ាន​រយៈពេល​ចុង​ក្រោយ​នេះ​

  • 2024-05-07 13:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​រលក​កម្ដៅ​នៅ​រដូវប្រាំង​ ឬ​ក៏​រដូវក្ដៅ​នៅ​តំបន់​អាស៊ាន​មាន​ភាព​ក្ដៅ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​មួយ​រយៈពេល​ក្រោយ​នេះ​ជា​ពិសេស​នៅ​ឆ្នាំ​នេះ​តែ​ម្ដង​។

រដូវកាល​ក្ដៅ​នៅ​តំបន់​នេះ​ជា​ទូទៅ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ដោយ​ចាប់​ផ្ដើម​ពី​ខែ​វិច្ឆិកា​ ដល់​ខែ​មេសា​ដោយ​ជា​ទូទៅ​កម្ដៅ​ចាប់​ផ្ដើម​ខ្លាំង​ចាប់​ពី​ខែ​មីនា​រហូត​ទៅ​ដល់​បញ្ចប់​ខែ​មេសា​ ដោយ​អាកាស​ធាតុ​មាន​ភាព​ក្ដៅ​ហួតហែង​ មិន​សូវ​មាន​ខ្យល់​ត្រជាក់​។

ជា​ទូទៅ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​នេះ​កម្ដៅ​នៅ​គ្រប់​តំបន់​ក្នុង​ទីក្រុង​ធំៗ​នៅ​អាស៊ាន​​គឺ​ចន្លោះ​ ៣៨-៤០ អង្សារសេ​ប៉ុន្តែ​ដោយ​សារ​តែ​កម្ដៅ​នេះ​មិន​សូវ​ជា​មាន​ខ្យល់​ត្រជាក់​ និង​រួម​ផ្សំ​កត្តា​ផ្សេង​ៗ​របស់​ទី​ក្រុង​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​កម្ដៅ​នៃ​អាកាស​ធាតុ​អាច​នឹង​មាន​អារម្មណ៍​ថា​ក្ដៅ​ប្រហាក់​ប្រហែល​ ឬ​ក៏​លើស​ពី​នេះ​។

ជាក់​ស្ដែង​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Discover ASEAN កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ទី​ក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​ កម្ដៅ​អាកាស​គឺ​ដូច​ទៅ​នឹង​ ៤៧អង្សាសេ​ រី​ឯ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ មាន​កម្ដៅ​អាកាសធាតុ​ដូច​ទៅ​នឹង​ ៣៨អង្សាសេ​ រី​ឯ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​យើង​គឺ​ ៤៤អង្សាសេ​៕

ខាង​ក្រោម​នេះជាស្ថិតិកម្ដៅនៅទីក្រុងរបស់តំបន់អាស៊ាន៖

ប្រភព៖ Discover ASEAN

អត្ថបទ៖ សេរី មង្គល

មតិយោបល់