• 2023-11-08 13:43:25
  • ព័ត៌មាន

ភ្លេង​ជាតិ​ខ្មែរតាម​សម័យ​កាល​នីមួយៗ​ ក្នុង​រយៈពេល​ជិត ១០០ឆ្នាំ​ចុង​ក្រោយ

  • 2023-11-08 13:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេង​ជាតិ​កម្ពុជា​យើង​មាន​ដំបូង​អំឡុង​ទសវត្ស​ឆ្នាំ១៩៤០ ហើយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ១៩៤៧ តំណាល​គ្នា​ជាមួយ​ទង់ជាតិ​បច្ចុប្បន្ន។ យ៉ាងណាមិញ ភ្លេង​ជាតិ​ស្រុក​យើង​ត្រូវ​បាន​ផ្លាស់​ប្ដូរ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ពី​របប​មួយ ទៅ​របប​មួយ​ទៀត​។

ក្នុង​ថ្ងៃ​នេះ​ដែរ Sabay សូម​នាំ​ជូន​នូវ​ភ្លេង​ជាតិ​កម្ពុជា​តាម​សម័យ​កាល​នីមួយ​ៗ​ដែល​ស្រុក​យើង​ធ្លាប់​ឆ្លង​កាត់។

១. បទ​នគររាជ៖ បទ​នេះ​ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ខណៈ​បទ​ភ្លេង​វិញ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ជនជាតិ​បារាំង។ បទ​នេះ​ប្រើ​ជា​ផ្លូវការ​ដំបូង​នៅ​ទសវត្ស​១៩៤០ រហូត​ដល់​ឆ្នាំ១៩៧០។ ភ្លេង​ជាតិ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​ឡើង​វិញ ក្រោយ​ពី​មាន​របប​ព្រះរាជាណាចក្រ​នៅ​ឆ្នាំ១៩៩៣។

២.​ ភ្លេង​ជាតិ​សាធារណរដ្ឋ​ខ្មែរ៖ បទ​នេះ​ត្រូវ​បាន​ប្រើប្រាស់​រយៈពេល​ជិត ៥ឆ្នាំ អំឡុង​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥។

៣. ដប់​ប្រាំពីរ​មេសា​មហា​ជោគជ័យ៖ ភ្លេង​ជាតិ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ជា​សម័យ​ដ៏​ខ្មៅ​ងងឹត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។

៤. ភ្លេង​ជាតិ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋកម្ពុជា៖ បទ​នេះ​ដែរ​ត្រូវ​បាន​ប្រើប្រាស់​នៅ​រដ្ឋធានី​ភ្នំពេញ​អំឡុង​ទសវត្ស ១៩៨០។ ក្រោយ​ពី​កំណែទម្រង់​ស៊ី​ជម្រៅ​នៅ​ឆ្នាំ១៩៨៩ ដែល​ផ្លាស់​មក​ពី​របប​សង្គម​និយម មក​របប​រដ្ឋ​កម្ពុជា សាច់​ភ្លេង​នៅ​តែ​បន្ត​ប្រើ​ដដែល ដោយ​គ្រាន់​តែ​ដូរ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ប៉ុណ្ណោះ។

៥. ភ្លេង​ ២៣ តុលា ឬ ភ្លេង​អ៊ុនតាក់៖ បទ​នេះ​មាន​តែ​ភ្លេង​ទេ ដោយ​មិន​មាន​ខ្លឹមសារ​ចម្រៀង​ឡើយ។ មាន​ប្រភព​មួយ​ចំនួន​បាន​លើកឡើង​ថា​ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ ជា​អ្នក​តាក់តែង​ភ្លេង​នេះ​។ ភ្លេង​នេះ​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ពេល​មាតុភូមិនិវត្តន៍​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ១៩៩១៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់