• 2024-02-28 12:34:28
  • ព័ត៌មាន

កម្ពុជា​បាន​ទទួល​ពាន់​រង្វាន់​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ឈាន​មុខ​គេ​ នៅ​អាស៊ី​ក្នុង​ឆ្នាំ​២០២៣​

  • 2024-02-28 12:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ បាន​ទទួល​ពាន់​រង្វាន់​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ឈាន​មុខ​គេ​ នៅ​អាស៊ី​ក្នុង​ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​។

គោលដៅ​ទេសចរណ៍​វប្បធម៌​ចម្បង​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​បរទេស​ទទួល​ស្គាល់​នោះ​គឺ​ភាគ​ច្រើន​ខេត្ត​សៀមរាប​ដោយ​ទីតាំង​នោះ​មាន​ប្រាសាទ​អង្គរវត្ត​ជា​ពិសេស​។

កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ភ្ញៀវបរទេស​សរុប​ប្រមាណ​ ៤.៩លាន​នាក់​បាន​មក​ប្រទេស​កម្ពុជា​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ​ វៀត​ណាម​ ចិន​ និង​ ឡាវ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​ ក៏​បាន​ទទួល​ពាន់​រង្វាន់​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ឈាន​មុខ​គេ​ នៅ​អាស៊ី​ក្នុង​ឆ្នាំ​២០២២៕

ប្រភព៖ ក្រសួងទេសចរណ៍ អត្ថបទ៖ សេរី មង្គល

មតិយោបល់