- 2024-10-28 03:40:44
- ព័ត៌មាន
មានដឹងទេថា ស្ដេចខ្មែរធ្លាប់ប្រទានដំរីសទៅឱ្យប្រធានាធិបតីអាមេរិក
- 2024-10-28 03:40:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងទេថា ស្ដេចខ្មែរធ្លាប់ប្រទានដំរីសទៅឱ្យប្រធានាធិបតីអាមេរិក
ចន្លោះមិនឃើញ
សម្ដេចព្រះនរោត្ដម សីហនុ កាលនៅសោយរាជ្យជាលើកទី១ ធ្លាប់ប្រទានដំរីសដ៏កម្រមួយនៅកម្ពុជា ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Harry S. Truman កាលពីឆ្នាំ១៩៥១។
យោងតាមអ្នកស្រាវជ្រាវអាមេរិក Kenton Clymer បានឲ្យដឹងថា សម្ដេចសីហនុបានប្រទានដំរីសដ៏កម្រនេះ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក ដោយពេលនោះសហរដ្ឋអាមេរិកគាំទ្រចលនាប្រឆាំងអាណានិគមនិយម ខណៈកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំង។
លោក Clymer បានសរសេរក្នុងសៀវភៅសហរដ្ឋអាមេរិក និងកម្ពុជា ១៨៧០-១៩៦៩៖ ពីភាពងឿងឆ្ងល់ ទៅភាពតតាំងគ្នា លោក Truman ចង់បានសត្វខ្លាទេ តែដោយសារតែមានការសរសេរសំបុត្រពីសំណាក់សិស្សអនុវិទ្យាល័យមួយក្រុម ទើបលោកព្រមទទួលសត្វដំរីសនេះ។
ដំរីសនេះគ្រោងនឹងដាក់នៅក្នុងសួនសត្វរដ្ឋធានីវ៉ាស៊ីងតោន តែជាអកុសល សត្វដំរីនេះបានបាត់បង់ជីវិតនៅទីក្រុង Cape Town អាហ្វ្រិកខាងត្បូង។
សហរដ្ឋអាមេរិក បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាកាលពីឆ្នាំ១៩៥០ ពោលក្នុងរាជ្យសម្ដេចនរោត្ដម សីហនុ និងអាណត្តិប្រធានាធិបតីរបស់លោក Truman។ ក្នុងឆ្នាំ២០២០នេះ ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នារយៈពេល ៧០ឆ្នាំហើយ៕