- 2024-11-11 08:23:59
- ព័ត៌មាន
មកស្គាល់ ប្រទេសដែលបោះពុម្ពក្រដាសប្រាក់ប្លាស្ទិក មុនគេបង្អស់ក្នុងពិភពលោក
- 2024-11-11 08:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសដែលបោះពុម្ពក្រដាសប្រាក់ប្លាស្ទិក មុនគេបង្អស់ក្នុងពិភពលោក
ចន្លោះមិនឃើញ
ក្រដាសប្រាក់ប្លាស្ទិកមានលក្ខណៈពិសេសផ្នែកសន្តិសុខជាច្រើន ដែលក្រដាសប្រាក់ធម្មតាៗពុំមាន ក្នុងនោះរួមមានការប្រើប្រាស់ទឹកថ្នាំពិសេស ហៅថា Metameric ink ជាដើម។ ក្រៅពីនេះ ក្រដាសប្រាក់ប្លាស្ទិកអាចធន់បានយូរអង្វែងជាងក្រដាសប្រាក់ធម្មតា ដែលវាអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាថ្លៃផលិត និងជំនួសក្រដាសប្រាក់ចាស់ៗ។ តើដឹងទេថាប្រទេសណាបោះពុម្ពក្រដាសប្រាក់ប្លាស្ទិកមុនគេបង្អស់?
ក្រដាសប្រាក់ប្លាស្ទិកសម័យទំនើបបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍឡើងដំបូងនៅក្នុងប្រទេសអូស្រ្តាលី ដោយធនាគារកណ្តាល ទីភ្នាក់ងារស្រាវជ្រាវ វិទ្យាសាស្រ្ត CSIRO និងសាកលវិទ្យាល័យមែលប៊នរបស់អូស្រ្តាលី។ ក្រដាសប្រាក់ប្លាស្ទិកទាំងនោះ ត្រូវបានបោះពុម្ពចេញជាលើកទីមួយក្នុងប្រទេសអូស្រ្តាលីនៅឆ្នាំ១៩៨៨។ មកដល់ត្រឹមឆ្នាំ១៩៩៦ លុយដុល្លារអូស្រ្តាលី (A$) ត្រូវបានផ្លាស់ប្តូរទាំងស្រុងពីក្រដាសប្រាក់ធម្មតាទៅជាក្រដាសប្រាក់ប្លាស្ទិក។
ប្រទេសរ៉ូម៉ានី (Romania) បានក្លាយជាប្រទេសដំបូងគេបង្អស់ប្រចាំនៅតំបន់អឺរ៉ុប ដែលបានបោះពុម្ពក្រដាសប្លាស្ទិកនៅឆ្នាំ១៩៩៩ ហើយបានក្លាយជាប្រទេសទី៣នៅលើពិភពលោក ដែលបានប្តូរក្រដាសប្រាក់ធម្មតាទាំងស្រុងទៅជាក្រដាសប្រាក់ប្លាស្ទិកនៅឆ្នាំ២០០៣ បន្ទាប់ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ៕