• 2018-05-02 07:00:27
  • សេដ្ឋកិច្ច

៤ តិចនិក សន្សំលុយឲ្យសល់ទ្រព្យ និងផ្ទះ ក្រោយចំណាយផ្សេងៗរួច

  • 2018-05-02 07:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ឆាប់​មាន​បាន​ទាល់​តែ​ខំ​ប្រឹង​ប្រែង​រក​ប្រាក់​ តែ​បើ​រក​មក​ហើយ​មិន​ចេះ​សន្សំ​ ក៏​គង់​តែ​ចាយ​អស់​ទៅ​វិញ​ដោយ​ឥត​បាន​ប្រយោជន៍​អ្វី​ទាំង​អស់។​ មាន​តែ​ការ​សន្សំ​សំចៃ​នឹង​ការ​ចំណាយ​ត្រឹមត្រូវ​ទេ​ ទើប​អាច​ឲ្យ​យើង​សល់​របស់​ទ្រព្យ​ដែល​មាន​តម្លៃ​នៅ​ថ្ងៃ​មុខ​។​ ដើម្បី​សន្សំ​លុយ​ឲ្យ​សល់​ទ្រព្យ​អ្នក​ត្រូវ​អនុវត្តន៍​ ៤​ ជំហាន​នេះ៖​

១.​ កត់​ត្រា​រាល់​ចំណាយ​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ

ជំហាន​ដំបូង​មុន​នឹង​សន្សំ​នោះ​គឺ​ដឹង​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ជា​មុន​សិន។​ បន្ទាប់​មក​អ្នក​ត្រូវ​​កត់​ត្រា​ចំណាយ​សព្វ​មុខ​ទាំង​អស់​ គឺ​ទាំង​ចំណាយ​ខ្ទង់​តូច​តិច​តួច​និង​ចំណាយ​ខ្ទង់​ធំ។ ។​ ក្រោយ​ពេល​ដឹង​ទិន្នន័យ​ហើយ​ចាប់​ផ្ដើម​ ចែក​វា​ជា​ប្រភេទ​ ដូច​ជា​ចំណាយ​លើ​អាហារ​ សាំង​ ជា​ដើម។​

២.​ ចាត់​ចែង​កញ្ចប់​ទុក​ចំណាយ​

ក្រោយ​ពី​ដឹង​ថា​រាល់​ថ្ងៃ​ចាយ​អស់​ប៉ុន្មាន​ ហើយ​ចាយ​លើ​អ្វី​ខ្លះ​ អ្នក​អាច​លៃ​លក​បាន​ថា​ចំណាយ​ណា​ចាំ​បាច់​ និង​ចំណាយ​ណា​ដែល​អាច​ជៀស​បាន។​ ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណាយ​តិច​ជាង​ចំណូល​ សម​ល្មម​អាច​សន្សំ​បាន​ ហើយ​កាត់​បន្ថយ​ចំណាយ​ដែល​លើស​ខ្ទង់​ចេញ។​

៣.​ ចាប់​ផ្ដើម​គម្រោង​សន្សំ​លុយ

ក្រោយ​ពី​ដឹង​ទិន្នន័យ​ចំណូល​ចំណាយ​ ហើយ​ចាត់​ចែង​វា​ឲ្យ​សមាមាត្រ​រួច​មក​អ្នក​អាច​ចាប់​ផ្ដើម​សន្សំ​បាន​ហើយ​។​ គួរ​ចាប់​ផ្ដើម​សន្សំ​ ពី​ ១០%​ ទៅ​ ១៥%​នៃ​ចំណូល​របស់​អ្នក​ បើ​ធ្វើ​បាន​ច្រើន​ជាង​នេះ​រឹត​តែ​ល្អ។​

៤.​ ជ្រើស​រើស​បំណង​នៃ​ការ​សន្សំ​នេះ​

មក​ដល់​វគ្គ​នេះ​ អ្នក​ឈាន​ដល់​ការ​ ចាប់​យក​ក្ដី​ស្រមៃ​។​ ឧទាហរណ៍​ដូចជា​ផ្ទះ​ឡាន​ ឬ​មុខ​របរ​ ដូចនេះ​អ្នក​អាច​សន្សំ​ដើម្បី​យក​វា​ មិន​ថា​ដោយ​បង់​រំលោះ​ ឬ​សន្សំ​ឲ្យ​គ្រប់​​ចាំ​ទិញ​នោះ​ទេ។​ របស់​ទាំង​នេះ​ជា​កម្លាំង​ចិត្ត​ឲ្យ​ជំរុញ​ឲ្យ​អ្នក​សន្សំ​លុយ​ដើម្បី​បាន​វា៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ Pencharm

មតិយោបល់